យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារចិនសាខាភ្នំពេញនៅរសៀលថ្ងៃនេះបានឲ្យដឹងថា បុគ្គលិកដែលមានវិជ្ជមានវីរុសកូវីដ-១៩ គាត់បានប៉ះពាល់ជាមួយអតិថិជន៣៨នាក់ អំឡុងពេលធ្វើការ ប៉ុន្តែគាត់បានពាក់ម៉ាស់ជាប់រហូត។
បើតាមសេចក្តីជូនដំណឹងនោះថា បុគ្គលិករូបនោះកាលពីព្រឹកថ្ងៃទី២១ខែវិច្ឆិកា (ថ្ងៃសៅរ៍) និង ២៨វិច្ឆិកា (ថ្ងៃសៅរ៍) បានធ្វើការនៅបញ្ជរមិនមែនសាច់ប្រាក់លេខ១១នៃជាន់ទី១របស់ធនាគារ ហើយចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា (ថ្ងៃអង្គារ) រហូតដល់ថ្ងៃទី ២៧ ខែវិច្ឆិកា (ថ្ងៃសុក្រ) បានធ្វើការនៅបញ្ជរមិនមែនសាច់ប្រាក់លេខ៧នៅជាន់ទី២ របស់ធនាគារពេញមួយថ្ងៃ។
បន្ទាប់ពីពិនិត្យមើលវីដេអូកាមេរាសុវត្ថិភាពបានអោយដឹងថា បុគ្គលិករូបនោះបានពាក់ម៉ាស់ក្នុងកំឡុងពេលធ្វើការជាប់ជាប្រចាំ និងបានបំរើសេវាកម្មដល់អតិថិជនសរុបចំនួន៣៨នាក់។ ខាងធនាគារនឹងទាក់ទងទៅកាន់អតិថិជនទាំងនោះជាបន្តបន្ទាប់ ដើម្បីជូនដំណឹងដល់ពួកគាត់អំពីហានិភ័យដែលអាច មាន ដោយសារបានប្រស័យទាក់ទងជាមួយបុគ្គលិករូបនោះ៕
0 Reviews:
Post a Comment