នៅរសៀលថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០ សាយ ដែលជាអ្នករត់ជុំវិញប្រទេសកម្ពុជារយៈពេល ៩៩ថ្ងៃ ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានទៅដល់ខេត្តសៀមរាបហើយ ដោយទទួលបានថវិកាពីសប្បុរសជនជាង ៤០ម៉ឺនដុល្លារ។
សាយ មានឈ្មោះពិតថា អ៊ួន បឋម អាយុ៣០ឆ្នាំ ជាសិល្បករម្នាក់ បានចាប់ផ្ដើមរត់ក្នុងព្រឹត្តិការណ៍ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដោយចេញពីរាជធានីភ្នំពេញនៅថ្ងៃទី៦ខែតុលាឆ្នាំ២០២០។ បន្ទាប់ពីមកដល់ខេត្តសៀមរាប សាយ គ្រោង បន្តដំណើរកាត់តាមខេត្តព្រះវិហារ និងបន្តរហូតដល់ខេត្តព្រៃវែងរហូតដល់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ។ តាមគម្រោងការរត់សប្បុរសធម៌ ជុំវិញប្រទេសនេះ ធ្វើឡើងរយៈពេល ៩៩ថ្ងៃ គឺគ្រោងបញ្ចប់នៅថ្ងៃទី១៣ ខែមករា ដែលមានរយៈចម្ងាយជាង ២ពាន់គីឡូម៉ែត្រ។
សូមបញ្ជាក់ថា ក្នុងមួយថ្ងៃមន្ទីរពេទ្យកុមារអង្គរ ដែលប្រតិបត្តិការតាំងពីឆ្នាំ១៩៩៩ មកទទួលការព្យាបាល និងថែកុមារកម្ពុជា ពី ៤០០ ទៅ ៥០០នាក់។ ក្នុងឆ្នាំ២០២០ ការប្រតិបត្តិការរបស់មន្ទីរពេទ្យជួបបញ្ហាធំ ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលធ្វើឱ្យការរៃអង្គាសថវិកា ទាំងក្នុងនិងក្រៅប្រទេស សម្រាប់ទ្រទ្រង់ការចំណាយជាប្រចាំឆ្នាំ ធ្លាក់ចុះជាខ្លាំង៕
0 Reviews:
Post a Comment