ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបានបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតិឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ដំណើរការឡើងវិញចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងអប់រំ នៅបន្តរក្សាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រសិក្សាឯកជន ដែលទទួលបានការអនុញ្ញាតិឱ្យដំណើរការឡើងវិញ ក្នុងដំណាក់កាលទី១ និងទី២។
គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវបន្តអនុវត្តគោលការណ៍ប្រតបត្តិការ សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសក្នុងបរិវេណគ្រឹះស្ថានសិក្សា។
ជាមួយគ្នាក្រសួងអប់រំ ក៏អនុញ្ញាតិឱ្យមានការហាត់ប្រាណ លេងកីឡា និងការចេញចូលបរិវេណពហុកីឡដ្ឋានអូឡាំពិច ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
0 Reviews:
Post a Comment