ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួន៧ ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវអាកាស នឹងត្រូវរដ្ឋសភាលើកយកមកធ្វើការពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំសភាលើកទី៥ នីតិកាលទី៦ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សប្តាហ៍ក្រោយនេះហើយ។
បើតាមកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា សេចក្តីព្រាងច្បាប់ទាំង៧ ដែលគ្រោងនឹងដាក់ឲ្យពិភាក្សា និងអនុម័តនោះ រួមមាន៖
សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។
សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅ របស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩។
សេចក្តីព្រាងច្បាប់ស្តីពីី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារអនុវត្ត កញ្ចប់កិច្ចសន្យាទី៩ និង ទី១០ នៃសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។
សេចក្តីព្រាងច្បាប់ស្តីពី មូលបត្ររដ្ឋ។
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ៕
0 Reviews:
Post a Comment