Thursday, November 26, 2020

ស្នងការដ្ឋានគរបាល ខេត្ត កំពង់ចាម ច្រានចោលព័ត៌មានដែលថា លោកបានលួងលោមយកខ្លួនប្រាណប្អូនស្រី និងថតគម្រាមសម្លាប់ ---

 


ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបំភ្លឺងាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ មានគណនីហ្វេកបុកឈ្មោះ Sey Haa បានធ្វើការបង្ហោះព័ត៌មានមួយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ស្នងការដ្ឋានគរបាល ខេត្ត កំពង់ចាម សូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងរូបភាពនៃមាតិកាព័ត៌មាននេះ និងចាត់ទុកថាម្ចាស់គណនីហ្វេសប៊ុកលើ មានចេតនាផលិតព័ត៌មាន និងកាត់តរូបភាព បង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីបង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរដលថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នឹងបើកការស្រាវជ្រាវស្វែងរកម្ចាស់គណនីហ្វេសប៊ុកខាងលើឲ្យមកទទួលខុសត្រូវតាមច្បាប់ ៕

0 Reviews:

Post a Comment