Thursday, November 26, 2020

ទោះស្ថិត​ក្នុងដំណាក់​កាលកូវីដ១៩ កូរ៉េនៅតែទទួលពលករកម្ពុជាឲ្យ​ទៅធ្វើការ ព្រោះតែភាពស្មោះត្រង់ និង​សមត្ថភាព ---

 


ក្នុងជំនួបជាមួយ​រដ្ឋមន្រ្តីក្រសួងការងារ​កម្ពុជា​កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានថ្លែងថា នៅក្នុងឆ្នាំ២០១៩ ពលករកម្ពុជាមានចំនួនច្រើនជាងគេក្នុងចំណោមពលករដែលធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០នេះ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនៅតែអនុញ្ញាតទទួលពលករកម្ពុជាដដែល។

លោកទូតបានបញ្ជាក់ថា «មូលហេតុដែលកូរ៉េអនុញ្ញាតទទួលពលករកម្ពុជាយ៉ាងដូច្នេះ គឺដោយសារនិយោជកមានការពេញចិត្តនឹងសមត្ថភាពខ្ពស់របស់ពលករកម្ពុជា មានភាពស្មោះត្រង់នឹងការងារ និងអនុវត្តតាមការណែនាំរបស់ផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលកូរ៉េបានយ៉ាងហ្មត់ចត់»។

សូមជម្រាបថា ចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុប ៦៨,២៩៤ នាក់ (ស្រី ១៤,២៥៥ នាក់) ឱ្យទៅធ្វើការនៅប្រទេសកូរ៉េ ដែលរួមមានវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ ឆ្នាំ ១០ ខែ ខណៈពេលបច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងធ្វើការនៅកូរ៉េមានចំនួនជិត ៥០,០០០ នាក់៕



0 Reviews:

Post a Comment