សៀមរាប៖ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានចុះបិទក្លឹបរាំរែកដ៏ល្បីចំនួន២កន្លែងនៅក្នុងតំបន់ផាប់ស្រ្ទីតនៃក្រុងសៀមរាប គឺក្លឹបស្កាយបា ដឺ វ័ន បាយធី ( The One by T) និងក្លឹបថេមថល (Temple Club) ដែលមិនស្តាប់ការណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ ក្នុងស្ថានភាពដំណាក់កាលកូវីដ១៩។
បើតាមមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានប្រកាសឲ្យបិទ KTV ក្លឹបកំសាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩រីករាលដាលជាសកល បន្ទាប់ពីមានព្រឹត្តិការណ៍ ៣ វិច្ឆិកា, ប៉ុន្តែក្លឹបរាំរែកទាំងពីរខាងលើ នៅតែបន្តសកម្មភាពរបស់ខ្លួន៕
0 Reviews:
Post a Comment