នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាថ្ងៃធ្វើតេស្តលើកទី៤ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ហើយក៏ជាការបញ្ចប់ស្ថានភាពចម្លងវីរុសកូវីដ១៩ នៃព្រឹត្តិការណ៍៣វិច្ឆិកាផងដែរ។
មនុស្សជាង១ពាន់នាក់ នឹងត្រូវធ្វើតេស្តរកវីរុសកូវីដ១៩លើកចុងក្រោយនៅថ្ងៃនេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោយពីពួកគេបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ក្នុងការធ្វើតេស្តកន្លងមក សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកាទាំងជាង១ពាន់នាក់ គេបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ចំនួន៤នាក់ ហើយក្នុងនោះ ម្នាក់ក្នុងចំណោមពួកគេបានជាសះស្បើយកាលពីថ្ងៃម្សិលមិញ៕
0 Reviews:
Post a Comment