ឆេះទៀតហើយ! យប់មិញ រោងចក្រផលិតស្បែកជើងមួយកន្លែងនៅចោមចៅ ត្រូវភ្លើងឆេះខ្ទេច ---
ភ្នំពេញ៖ រោងចក្រផលិតស្បែកជើងមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានភ្លើងឆាបឆេះហ្មត់ កាលពីម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់នេះ គេបានប្រើប្រាស់ឡានទឹកចំនួន៤៣គ្រឿង យ៉ាងណាក៍ដោយនៅតែមិនអាចជួយសង្រ្គោះរោងចក្រនោះបានមកវិញទេ គ្រាន់តែជាការទប់ស្កាត់មិនឲ្យឆាបឆេះរាលដាល ទៅកាន់ទីកន្លែងផ្សេងៗទៀតតែប៉ុណ្ណោះ ។
សមត្ថកិច្ចថា នៅពេលនេះ មិនទាន់អាចបញ្ជាក់បានពីមូលហេតុនៃការឆេះនោះ នៅឡើយទេ ៕
0 Reviews:
Post a Comment