Wednesday, September 9, 2020

អ្នកនាំពាក្យ ៖ មាន​ជនជាតិ​ចិន២នាក់ បាន​រត់ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័​ក នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ---


លោកជំទាវ ឱ វណ្ណ​ឌីន រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​ឲ្យដឹង​ថា មាន​ករណី​ជនជាតិ​ចិន ០២នាក់​បាន​រត់ចេញ​ពី​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ពួក​គាត់​ជា​អ្នក​ដំ​ណេី​រម​កពី​ប្រទេស​ចិន​មកដល់​កម្ពុជា​នៅ​ម៉ោង​ប្រហែល១១ថ្ងៃត្រង់​នៃ​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។

ហេតុការណ៍​បា​នកេី​តឡេីង ក្រោយពី​បាន​ចូល​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដេីម្បី​រង​ចាំ​លទ្ធផល​តេ​ស្តរ​កវី​រុ​សកូ​វីដ​-១៩ ពួក​គាត់ ក៏​មាន​ទំនាស់​គ្នីគ្នា​គាត់ បន្ទាប់មក ក៏​រត់ចេញ​ពី​សណ្ឋាគារ​នោះ​តែម្តង​នៅ​រសៀល​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

បច្ចុប្បន្ន អាជ្ញាធរ​មានសមត្ថកិច្ច​បាន និង​កំពុងតែ​ស្រាវជ្រាវ​រក​បុគ្គល​ទាំងពីរ​នាក់​ខាង​លេី​នេះ ហេីយ​លទ្ធផល​តេ​ស្ត​របស់​ពួក​គាត់​ទាំងពីរ​នាក់ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​តម្រូវឲ្យ​បន្ត​ធ្វេី​ចត្តាឡីស័​កជា​បន្ត​ទៀត​៕

0 Reviews:

Post a Comment