មិនដឹងតា ខាន់ សុវណ្ណ ខឹងរឿងអីទេ ដកកាំភ្លើងបាញ់មេឃ៣គ្រាប់ ផ្អើលសមត្ថកិច្ចខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ លោកតា ខាន់ សុវណ្ណ ដែលគេដឹងថា គឺជាមនុស្សល្បីល្បាញម្នាក់លើបណ្តាញសង្គមខាងនយោបាយ បានដកកាំភ្លើងបាញ់មេឃចំនួន៣គ្រាប់ នៅក្នុងដីចម្ការរបស់ខ្លួននៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ច ចុះមកធ្វើការនាំខ្លួន។
នៅចំពោះមុខសមត្ថកិច្ច លោក ខាន់ សុវណ្ណ បានទទួលស្គាល់ថា លោកពិតជាបានបាញ់បោះដោយសេរីមែន ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ដោយមានខ្លឹមសារ «ខ្ញុំបាទសូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា បើសិនជាសមត្ថកិច្ច ត្រូវការកោះហៅរូបខ្ញុំ នៅពេលណា រូបខ្ញុំបាទនឹងទៅជួបបំភ្លឺទៅតាមការហៅរបស់សមត្ថកិច្ចថ្នាក់លើត្រូវការខ្ញុំ ។ ក្នុងករណីរូបខ្ញុំគេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺ តាមការកំណត់របស់សមត្ថកិច្ចទេនោះ រូបខ្ញុំព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់វិធានការតាមច្បាប់»
៕
0 Reviews:
Post a Comment