អតីតថៅកែឈើគ្រញូងនៅខេត្តសៀមរាប ត្រូវសមត្ថកិច្ចចាប់ខ្លួន រឿងរំលោភកិច្ចសន្យា
(សៀមរាប)៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះអនុវត្តន៍ដីការបស់តុលាការ ធ្វើការឃាត់ខ្លួនឈ្មោះ ស្រេង ប្រណី ដែលគេដឹងថា គឺជាអតីតថៅកែឈើគ្រញូង ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចទីរួមខេត្តសៀមរាប ។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៩និង៣០ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
បច្ចុប្បន្ន ការិយាល័យជំនាញបានបញ្ជូនពិរុទ្ធជនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនីតិវិធី ។
សេចក្តីការណ៍បានឲ្យដឹងថា ឈ្មោះស្រេង ប្រណី គឺជាថៅកែឈើគ្រញូងដ៏ធំប្រចាំទិសឧត្តរ បានដឹកឈើទៅក្រៅប្រទេស។ ក្រោយមក ដោយសារអស់ឈើ លោកស្រេង ប្រណី បានទៅសុំសមត្ថកិច្ចធ្វើជាមេព្រៃបណ្តែត ប្រចាំទិសឧត្តរ ហើយបានដើរធ្វើព្យុះភ្លៀវយ៉ាងខ្លាំងក្នុងខេត្តខាងលើ ធ្វើឲ្យអាជ្ញាធរមូលដ្ឋានឈឺក្បាលយ៉ាងខ្លាំងផងដែរ៕
0 Reviews:
Post a Comment