Saturday, September 26, 2020

សង្វៀនជល់មាន់នឹងអាប៉ោងរបស់លោក តន លេងបានយ៉ារលូនដោយមិនមានសមត្ថកិច្ចណាចុះទៅការបង្ក្រាបឡើយ





ខេត្តរតនះគីរី៖ល្បែងស៊ីងសង្វៀនមាន់ជល់និងអាប៉ោងរបស់ ជាងតនដែលស្ថិតលើភ្នំយោលអូរត្រាវក្នុងភូមិឡាប៉ូសង្កាត់យក្សឡោមក្រុងបានលុងខេត្តរតនគីរី កំពង់តែល្បីល្បាញពេញបន្ទុកលើទឹកដីខេត្ដមួយនេះ ។ ប្រហែលជាលោកតនមានអំណាចមកពីឋានព្រះឥន្ទបានជាខ្លាំងជាងលោកអធិការនិងលោកស្នងការខេត្ដរតនះគីរី ទៅទៀតទើបបានបេីកលេងយ៉ាងរំភេីយដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចណាមិនហ៊ានបង្ក្រាបទាល់តែសោះ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបានអោយដឹងថាទីតាំងល្បែងសុីសងបៀរនឹងអាប៉ោងសៃវៀនជល់មាន់របស់លោកជាងតនដ៍ធំមួយកន្លែងនេះបានធ្វើការបើកលេងជាយូរឆ្នាំណាស់មកហើយ ដោយរត់ការអោយសមត្ថកិច្ច នឹងអជ្ញាធរអស់ហេីយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ដ មានអ្នកលេងល្បែងជិះសុទ្ធឡានទំនេីបៗមកលេង តែគ្មានអាជ្ញាធរនិងសមត្តកិច្ចនៅក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយ ។ ល្បែងសុីសងបៀរនឹងអាប៉ោងសង្វៀនជល់មាន់នេះបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងរាប់រយអ្នកទាំងនោះបើកលេងយ៉ាងអនាធិបតេយ្យដោយមិនគិតពីភាពអសន្តិសុខនិងសុវត្ថិភាពនៅក្នុងភូមិឃុំឡើយ។

ប្រជាពលរដ្ឋជាច្រើននៅទីនោះសូមធ្វើការអំពាវនាវទៅដល់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តរតនៈគីរីនិងឧត្ដមសេនីយ៍ទោស្នងការខេត្តសូមឯកឧត្ដមមេត្ដាមានចំណាត់ការណ៍ចំពោះមន្ត្រីក្រោមឱវាទឲ្យធ្វើការចុះមកបង្ក្រាបទីតាំងនេះផងទានដើម្បីជៀសវាងនូវករណីអំពើចោរកម្មនិងភាពអសន្តិសុខនៅក្នុងភូមិឃុំ។






0 Reviews:

Post a Comment