Friday, September 25, 2020

ពលរដ្ឋរស់នៅ​ទីទំនាប ក្បែរ​ផ្លូវទឹក ជាប់តំបន់ភ្នំ និង​អ្នក​នេសាទសមុទ្រ សូម​ប្រុងប្រយ័ត្ន ដោយសារកម្ពុជា​នឹងធ្លាក់ភ្លៀងខ្លាំង



ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យដឹង​នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២០នេះ​ថា ប្រព័ន្ធសម្ពាធទាប​បាន​រំកិល​អូស​បន្លាយ​ឆ្លង​កាត់​លើ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ប្រទេសឡាវ និង​ភាគ​កណ្តាល​ប្រទេស​វៀតណាម, ហើយថ្ងៃបន្ត​បន្ទាប់​នេះ ប្រព័ន្ធ​សម្ពាធទាប​នឹង​រំកិល​ចុះ​មក​ក្រោម​ឆ្លង​កាត់​លើ​ភា​គខាងជើង​ប្រទេស​កម្ពុជា។

តាម​ការ​បញ្ជាក់របស់​ក្រសួងថា លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃទី២៧-២៩ ខែកញ្ញា នឹង​មាន​ភ្លៀងធ្លាក់​រាយ​ប៉ាយ និង​កើន​ឡើង​ជា​លំដាប់​ស្ទើរ​ក្របខណ្ឌ​ទូទាំង​ប្រទេស ជាពិសេស​នៅ​តំបន់​ភាគ​ពាយ័ព្យ​ជាប់ប្រទេសថៃ និង​ខេត្ត​ជាប់​មាត់សមុទ្រ ដែល​លើ​ផ្ទៃសមុទ្រ​អាច​មាន​ភ្លៀង​ ខ្យល់បងក់ខ្លាំង ផ្គរ រន្ទះ និង​រលក​សមុទ្រ​ខ្ពស់ៗ៕

0 Reviews:

Post a Comment