(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់លួចម៉ូតូគេយកទៅបញ្ចាំ រួចយកលុយទៅផឹកស៉ីអស់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ចាប់ខ្លួនបាននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណា រ៉ាដា ហៅតឿ អាយុ៣១ឆ្នាំ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ជួន សារិត អាយុ២៩ឆ្នាំ រស់នៅភូមិវល្លិ៍ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រោយចាប់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ ម៉ាកហុងដាវ៉េវ ពណ៌ខៀវលាយទឹកប្រាក់ គ្មានស្លាកលេខពិតប្រាកដមែន ហើយក្រោយធ្វើសកម្មភាពរូបគេ បានយកទៅបញ្ចាំប្រាក់ចំនួន៤,០០០បាត (ប្រហែល៥០ម៉ឺនរៀល) ហើយដើរស៊ីចាយជាមួយមិត្តភ័ក្រអស់ហើយ។
បច្ចុប្បន្នក្រោយបញ្ចប់ការសួរនាំ កម្លាំងអាវុធហត្ថជំនាញ បានទាក់ទងទៅយកម៉ូតូពីកន្លែងបញ្ចាំ ដើម្បីប្រគល់ជូនម្ចាស់ដើមវិញ ខណៈជនសង្ស័យបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕
0 Reviews:
Post a Comment