#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ដើម្បីអបអរសាទរថ្ងៃបិទបញ្ចប់ការវាស់វែងនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញ ប្រគល់បណ្ណកម្មសិទ្ធិដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ។រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន តំណាងអង្គការជាតិ និងអន្ដរជាតិចំនួន ៣៩អង្គការ។
(កំពង់ចាម)រឿងអ្នកលេងឆ្នោតកន្ទុយលេខនេះ ធ្វើឲ្យអាជ្ញាធរមាន សមត្ថកិច្ចឈឺក្បាលមិនតិចទេ ពីព្រោះសព្វថ្ងៃគេអាចចាក់ឆ្នោតកន្ទុយលេខតាមរយៈការទាក់ទងគ្នា ដោយប្រព័ន្ធទូរសព្ទនិងបណ្ដាញសង្គមផ្សេងៗ ប៉ុន្តែយ៉ាង ណាក៏ដោយមេឆ្នោត ត្រូវតែផ្ដល់លាភសក្ការៈឲ្យអាជ្ញាធរមានសមត្ថកិច្ច បើមិនដូច្នោះទេ មុខជាត្រូវគេចាប់ដាក់ខ្នោះច្រវ៉ាក់បញ្ជូនឡើងតុលាការមិនខានឡើយ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មេឆ្នោតល្បីល្បាញ១រូបឈ្មោះ អ៊ី ណារិន បាននឹងកំពុងបោះទីតាំងនៅភូមិជង្ហុក ឃុំអម្ពិល ស្រុកកំពង់សៀមខេត្តកំពង់ចាម ដោយក្នុងមួយថ្ងៃៗមេឆ្នោតខាងលើនេះប្រមូលបានលុយច្រើនសន្ធឹកសន្ធាប់ ជួនកាលច្រកបាវទៀតផង ការប្រមូលលុយបានតិចឬច្រើនដោយសារ តែមេឆ្នោតរូបនេះមានបណ្ដាញទំនាក់ទំនងកូនកញ្ច្រែងច្រើនក្នុងការប្រមូលអតិថិជន។ កូនកញ្ជ្រែងសព្វថ្ងៃមិនលំបាកដោយកត់កន្ទុយលេខដូចមុនៗទេ គឺគ្រាន់តែចាំទទួលទូរសព្ទ ដែលអ្នកចាក់ផ្ញើលេខនិងចំនួនទឹកប្រាក់តាមប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម និងការទូតទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារ។
យ៉ាងណាក៏ដោយប្រភពប្រាប់ថា សមត្ថកិច្ចបានដឹងអំពីទីតាំងល្បែងឆ្នោតកន្ទុយលេខរបស់មេឈ្មោះ ណារិន នេះច្បាស់លាស់ណាស់ដែរ ប្រភពប្រាប់ថា បើនិយាយ ទៅ រវាងសមត្ថកិច្ចជំនាញនិងមេឆ្នោតគឺប្រៀបដូចជាអណ្ដាតនិងធ្មេញ ពីព្រោះបើទោះជាយ៉ាងណាក៏ដោយនៅមានប្រជាពលរដ្ឋមួយចំនួន ដែលត្រូវទៅចាក់កន្ទុយ លេខដោយផ្ទាល់ដល់ផ្ទះមេឆ្នោត ឬតាមកូនកញ្ច្រែងនានា។
គួររំលឹកផងដែរកន្លងមកនៅថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2024 សម្តេចបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីជូនអភិបាលក្រុងខេត្តទាំងអស់ទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទទោះបីមានអាជ្ញាប័ណ្ណឬមិនមានក៏ដោយ ត្រូវតែបង្ក្រាបឲ្យអស់ព្រោះថាល្បែងស៊ីសងទាំងនេះដែលបង្ករអសន្តិសុខដល់ ប្រជាពលរដ្ឋ។
ប៉ុន្តែយ៉ាងណាក៏ដោយប្រជាពលរដ្ឋ នៅតែមិនយល់ថា ហេតុអ្វីបានជានគរបាលស្រុកកំពង់សៀមមិនចាត់វិធានការមេកន្ទុយលេខដ៏ធំនេះ? ជំពូកទី៣ ទោសប្បញ្ញត្តិ
មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។
ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។ប្រជាពលរដ្ឋនិយាយថា មេឆ្នោតណារិន នៅតែមាន លទ្ធភាពក្នុងការប្រមូលប្រាក់ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗពីតាមកូនកញ្ច្រែងនានា ក្នុងមូលដ្ឋានខេត្តកំពង់ចាម។ ប្រជាពលរដ្ឋសំណូមពរដល់មន្ត្រីមាន សមត្ថកិច្ចជាពិសេសនគរបាលស្រុកកំពង់សៀមលោកអធិការវរសេនីយ៍ឯក ប៉ាន់ ដន មើលទីតាំងកត់កន្ទុយ លេខនេះផង? ភាពស្ងៀមស្ងាត់របស់សមត្ថកិច្ចធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា តិចលោបានលាភសក្ការៈទេដឹង បានជាមិនចាត់វិធានការ?៕
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ដើម្បីផ្តល់ជាជំរុញលើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងការបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញនាំយកព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០,០០០ដុល្លារ ដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០,០០០ដុល្លារ ដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា ។ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី។
ការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមផងដែរពីលោកអភិបាលខេត្តតាកែវ អាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនសាងសង់ CRBC ក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស WACC និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។
នាឱកាសនេះ ឯកឧត្តមសន្ដិបណ្ឌិត យូ ស៊ុនឡុង បានធ្វើការណែនាំដល់ក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រូវបំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការនៃពិធីសម្ពោធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានចេញសារលិខិតថ្លែងអំណរគុណចំពោះមេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នដែលមាន ការពាក់ព័ន្ធ សម្រាប់ការចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជាភ្ញៀវបរទេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានលេងកម្សាន្តប្រកបដោយភាពរីករាយ ថែរក្សាបាននូវប្រពៃណីវប្បធម៌ ដ៏ល្អផូរផង់របស់ខ្មែរ។
កត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្ដល់ឱកាសឱ្យកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ក៏ដូចជាប្រជាជនខ្មែរគ្រប់រូបអាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរ ក្នុងសេចក្ដីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្ដីថ្លៃថ្នូរ។
ទន្ទឹមនឹងនេះផងដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះកងកម្លាំងគ្រប់ផ្នែកទាំងអស់ ដែលបានចូលរួមសហការការពារសន្តិសុខ សុវត្ថិភាពជូនលោក XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៥ ប្រកបដោយសុខសុវត្ថិភាពនិងទទួលបានជោគជ័យគួរជាទីមោទនៈ។ បេសកកម្មនេះ បាននាំមកនូវមោទកភាព កិត្តិយស និងកិត្យានុភាពសម្រាប់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិយើងផងដែរ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការជូនពរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានប្រភេទទ័ព ទ័ពជំនាញ និងស្ថាប័នដែលមានការពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងទាំងអស់ សូមមានសុខភាពល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
(ភ្នំពេញ)៖ ក្នុងជំនួបទ្វេភាគីនាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសពូនជ្រំចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យរឹងតែរឹងមាំ ព្រមទាំងបានឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។
(សៀមរាប)៖ នៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និង Partnership for Infrastructure (P4I) រៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលសន្តិសុខសាយប័រ ជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ក.ប.ទ. សរុបប្រមាណ ៣៤នាក់ នៅសណ្ឋាគារ បុរីអង្គររីសត អេនស្ប៉ា ខេត្តសៀមរាប។
កម្មវិធីបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីគ្រូឧទ្ទេសដែលជាអ្នកជំនាញសន្តិសុខសាយប័រពីប្រទេសអូស្រ្តាលី ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនៃ ក.ប.ទ. ដើម្បីក្លាយជាគ្រូបង្គោល សំដៅផ្តល់ការបណ្តុះបណ្តាលបន្តដល់មន្ត្រី ក.ប.ទ. និងមន្ត្រីនៃក្រសួង ស្ថាប័នផ្សេងទៀត ព្រមទាំងដៃគូពាក់ព័ន្ធ អំពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ គោលការណ៍ណែនាំរួមស្តីពីសន្តិសុខសាយប័រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ដែលកំពុងរៀបចំដោយ ក.ប.ទ.៕