កំពង់ស្ពឺ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានរផបចំកម្មវិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ"សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប" ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ និង ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨ និង៣០នាទី នៅសាលធំ នៃសាលាដំបូងខេត្ត ដែលមានការចូលរួមពីមន្ត្រីតុលាការគ្រប់ផ្នែក ចំនួន ៩៣នាក់ ស្រី្ត ៤៦នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូង បានអនុញ្ញាតឲ្យ កញ្ញា សំ ចរិយា អានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។
កិច្ចបន្ត ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា មានមតិសំណេះសំណាល និងបានរំលេចអំពីសមភាពយេនឌ័ររបស់ស្ត្រីមានសារៈសំខាន់ណាស់ ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងបានជំរុញលើកទឹកចិត្តស្រ្តី ឲ្យបន្តអភិវឌ្ឍន៍ខ្លួនតាមរយៈការអប់រំ និងទទួលយកតួនាទីជាអ្នកដឹកនាំកាន់តែច្រើនថែមទៀត នៅក្នុងវិស័យសាធារណៈនឹងវិស័យឯកជន។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូង មានមតិសំណេះសំណាល ជូនអង្គពិធីទាំងមូល និងបានរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសូមអរគុណសន្តិភាព ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាពគ្នានូវសិទ្ធិសេរីភាព ជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់នឹងលើសកលលោក ជាពិសេសសមភាពយេនឌ័រ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់ ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូង និង ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា បានប្រគល់វត្ថុអនុស្សាវរីយ៍ និងបាច់ផ្កា ព្រមទាំងថវិកា ជូនដល់ស្ត្រីដែលបំរើការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ទាំងអស់ ចំនួន ៩៣នាក់ ស្រ្តី ៤៦នាក់ រួមមានចៅក្រម ក្រឡាបញ្ជី មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីហាត់ការ។
0 Reviews:
Post a Comment