Monday, March 3, 2025

ល្បែងស៊ីសង ធួរ ខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែងក្នុង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង មន្ត្រីអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានធ្វើការបង្ក្រាប....!

 



ខេត្តបាត់ដំបង ៖  តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅតំបន់នោះ បានឲ្យដឹងថា មានទីតាំងល្បែងស៊ីសងធួរ ខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែង  ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងកៀងគរប្រជាពលរដ្ឋញៀនល្បែងឲ្យមកជួបជុំគ្នាលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប! ។

គួររំលឹកផងដែរកន្លងមកនៅថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2024 សម្តេចបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីជូនអភិបាលក្រុងខេត្តទាំងអស់ទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទទោះបីមានអាជ្ញាប័ណ្ណឬមិនមានក៏ដោយ ត្រូវតែបង្ក្រាបឲ្យអស់ព្រោះថាល្បែងស៊ីសងទាំងនេះដែលបង្ករអសន្តិសុខដល់ ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែល រស់នៅក្នុងភូមិសាស្រ្តខាងលើ ដាក់ការសង្ស័យទៅលើ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានទទួលបានលាភសក្ការៈហើយមើលទៅ ទើបរក្សាភាពស្ងៀមស្ងាត់ ជាពិសេសលោកវរសេនីយ៍ឯកពេជ្រ សារ៉ែនអធិការក្រុងបាត់ដំបងរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប....!ឬមួយលោកពេជ្រសារ៉ែនអធិការក្រុងបាត់ដំបងភ្លេចអនុសាសន៍របស់ប្រមុខរាជការបាលដែលបានចេញបទបញ្ជាកន្លងមកហើយទេដឹង។

ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសងក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗខ្លាចប្រពន្ធ ហើយនិងកូនៗពួកគាត់ មានការជ្រុលជ្រួស និងល្បែងស៊ីងទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានអារម្មណ៍ ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារដោយសារតែល្បែងស៊ីសង ទាំងនោះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ សំណូមពរ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៉ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ជាពិសេស ឯកឧត្តម សុខ លូ នៃគណៈអភិបាលខេត្តបាត់ដំបង ជួយចាត់កម្លាំង ជំនាញ ក្រោម ឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង ធួរ ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទា។

ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕





0 Reviews:

Post a Comment