Wednesday, February 5, 2025

ជល់មាន់តាមប្រព័ន្ធអនឡាញលួចបើកលេងយ៉ាងកក្រើកក្នុងភូមិតុំសង្កាត់រកាក្រៅ មន្ត្រីអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!!!

 


ខេត្តតាកែវ: ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញដែលមានយីហោSB24កំពុងលេងលួចលាក់ តាមបណ្ដាហាងកាហ្វេមួយចំនួន និងតារាងបាល់ ដែលស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ 

ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថាល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងដំណើរការយ៉ាងកក្រើកឡើងវិញក្រោយពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបានធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះម្ដងរួចមកហើយ។

ប្រជាពលរដ្ឋនិងមហាទូទៅក្នុងមូលដ្ឋាន បានលើកឡើងថាហេតុអ្វីទីតាំងទាំងនេះធ្លាប់បង្ក្រាបហើយហេតុអ្វីហ៊ានបើកលេងយ៉ាងកក្រើកឡើងវិញឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងសង្កាត់បើកភ្លើងខៀវឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការឡើងវិញដូច្នេះ។

ជំពូកទី៣ ទោសប្បញ្ញត្តិ 

មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។

ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។

ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ  អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម 

លោកវរសេនីយ៍ឯក ឯមវឌ្យនា អធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវមិនគួរមើលរំលងនោះទេ។

មហាជនទូទៅនិងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់លោកវរសេនីយ៍ឯកឥន្ទមណ្ឌអធិការនគរបាលក្រុងដូនកែវ ចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន។






0 Reviews:

Post a Comment