(ភ្នំពេញ) សង្កាត់ច្បារអំពៅពីរជាសំបុកល្បែងស៊ីសង គ្រប់ប្រភេទដូចជាអាប៉ោងណេតនិងហ្គេមបាញ់ត្រីកំពុងលួចលាក់លេងយ៉ាងកក្រើកក្នុងសង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មិនទាន់ឃើញមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបនៅឡើយ។
នៅថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2024 សម្តេចបវរធិបតីហ៊ុនម៉ាណែតបានចេញសារជូនអភិបាលក្រុងខេត្តទាំងអស់ទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទទោះបីមានអាជ្ញាប័ណ្ណឬមិនមានក៏ដោយ ត្រូវតែបង្ក្រាបឲ្យអស់ព្រោះថាល្បែងស៊ីសងទាំងនេះដែលបង្ករអសន្តិសុខដល់ ប្រជាពលរដ្ឋ។
កន្លងមកនៅថ្ងៃទី 25ខែមិថុនាឆ្នាំ 2024 លោកចេនមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្ត ទី១-ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេស ត្រូវរួមគ្នាអនុវត្តបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ ប៉ុន្តែគេសង្កេតឃើញថាល្បែងស៊ីសងក្នុងខណ្ឌច្បារអំពៅហាក់មិនថមថយឡើយ។
ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសងក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។
ពាក់ព័ន្ធនឹងករណីរល្បែងស៊ីសងខាងលើនេះមន្ត្រីអាជ្ញាធរមូលដ្ឋានជាពិសេសលោក វសេនីយ៍ឯកម៉ៅសឿតអធិការនគរបាលខណ្ឌច្បារអំពៅមិនគួរមើលរំលងឡើយ។ពាក់ព័ន្ធនិងករណីល្បែងស៊ីសងណេត និងហ្គេមបាញ់ត្រីខាងលើនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងស៊ីសងទាំងនេះ ហើយល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។
ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើសូមសំណូមពរដល់លោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនិងលោក វរសេនីយ៍ឯក ម៉ៅសឿក អធិការនគរបាលខណ្ឌច្បារអំពៅ ចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទា។
0 Reviews:
Post a Comment