Sunday, January 19, 2025

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បន្តចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤

(រដ្ឋចូហូ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ បានបន្តចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) លើកទី២៤ ក្នុងឱកាស ATF 2025 នៅរដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះមានការចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន ទីម័រខាងកើត ប្រទេសសមាជិកអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) និងមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ផ្តោតលើការតាមដាន និងពិគ្រោះយោបល់លើការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍អាស៊ានបូកបី២០២១-២០២៥ រួមនឹងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអាស៊ានទាំងបី ការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព និងដាក់ចុះនូវទិសដៅអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍អាស៊ាន អាស៊ានបូកបី និងមជ្ឈមណ្ឌលអាស៊ានទាំងបី៕

0 Reviews:

Post a Comment