Monday, January 13, 2025

ល្បែងស៊ីសងជល់មាន់តាមអនឡាញ បើកលេងយ៉ាងគគ្លើនក្នុងភូមិផ្តៅ ចំណែកសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។ ដូចចោរលួចសេះ....!!!

 


ខេត្តកំពង់ចាម ÷ មានប្រភពរាយការណ៍មកថា មានទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញមួយកន្លែងស្ថិតនៅភូមិផ្តៅឃុំវិហាធំ ស្រុកកំពុងសៀម ខេត្តកំពង់ចាមលេងយ៉ាងកក្រើករីឯមន្ត្រីមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។

ប្រជាពលរដ្ឋនិងមហាទូទៅក្នុងមូលដ្ឋាន បានលើកឡើងថាហេតុអ្វីទីតាំងទាំងនេះធ្លាប់បង្ក្រាបហើយហេតុអ្វីហ៊ានបើកលេងយ៉ាងកក្រើកឡើងវិញឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំបើកភ្លើងខៀវឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការឡើងវិញដូច្នេះ។

ជំពូកទី៣ ទោសប្បញ្ញត្តិ 

មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសងក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុក។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

បើទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋសំណូមពរដលឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម មេត្តាបញ្ចេញកណ្តាប់ដៃដែកមានវិធានការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងតាមប្រព័ន្ធអនឡាញនៅបណ្តារឃុំខាងលើនេះ ព្រោះថាថ្នាក់ក្រោមមិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ គោរពនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំងប្រាំពីរចំណុច ដែលចេញដោយក្រសួងមហាផ្ទៃផងទាន ។

អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាប្រៀបនាំសារនិងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាទាន់ពន្លិចស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕( កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត)




0 Reviews:

Post a Comment