Thursday, September 12, 2024

ពលរដ្ឋក្នុងនៅឃុំស្វាយប្រទាលនិងឃុំត្រើយស្លាស្រុកស្អាងសម្ដែងការមិនពេញចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលអនុញ្ញាតឲ្យក្រុមហ៊ុន ល្បែងមាន់ជល់តាមអនឡាញ បើកដំណើរការបានដោយរលូន..


( កណ្តាល)៖ ពលរដ្ឋលើកឡើងថា : រាល់ថ្ងៃគេសង្កេតឃើញថាៈ ក្រុមឈ្មួញឈ្មោះកាំងក្រកកំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់!។ តាមរយៈការដាក់ពង្រាយល្បែងស៊ីសងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញនៅតាមបណ្ដាហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រ ស្រុកស្អាង ខេត្តកណ្តាល។

ជាក់ស្ដែងទីតាំងបនល្បែងស៊ីសងមាន់ជល់ តាមអនឡាញជាច្រើនកន្លែងកំពុងតែដំណើរការបានដោយរលូនស្ថិតនៅក្នុងភូមិប៉ារ៉ែនលើ ភូមិប៉ារ៉ែក្រោមឃុំស្វាយប្រទាល និងភូមិពោធិ៍លើឃុំត្រើយស្លា  ស្រុកស្អាងខេត្តកណ្តាលកំពុងតែដំណើរការបានដោយរលូន។ក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែង មកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរាល់ថ្ងៃ..!។

ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។

យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ ។ល។ ហេតុនេះពលរដ្ឋ សូមស្នើដល់លោកឧត្តមសេនីយ៍ទោ ឈឿនសុខចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាលមេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យទីតាំងល្បែងខាងលើនេះផងទាន ខណៈពេលដែលលោកវរសេនីយ៍ឯក រស់ចន្ថា   អធិការនៃអធិការដ្ឋានស្រុកស្អាងហាក់ព្រងើយកន្តើយមិនអនុវត្តវិធានការផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ។

ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំភ្លឺពីមន្ត្រីអាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋានបាននោះទេ។ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ  ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕








0 Reviews:

Post a Comment