កណ្តាល ÷ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ លោក ឈាង សុបុន ជាប្រធានអង្គការ ការអភិរក្សនិងអភិវឌ្ឍ ហៅកាត់ (N.R.C.D)ស្នាក់ប្រចាំខេត្តកណ្តាល សហការការីបានប្រគល់សត្វអន្សងមួយក្បាលជូនលោកម៉ិញមង្គលយកទៅអភិរក្សនៅភ្នំតាម៉ៅដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។
គួររំលឹកផងដែរកន្លងមកអង្គការអភិរក្សធនធានធម្មជាតិហៅកាត់(N.R.C.D)តែងតែប្រគល់សត្វជូនអង្កការសង្គ្រោះសត្វព្រៃនៅភ្នំតាម៉ៅ ជារឿយៗដូចជា ពសថ្លាន់ស្វាបាប៊ូ សត្វអន្សងជាដើម ។
អង្គការអភិរក្សធនធានធម្មជាតិតែងតែចុះប្រតិបត្តិការនិងសហការមន្ត្រីជំនាញដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិដែលឈ្មួញខិលខូចដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម កន្លងមកជារឿយៗយើងតែងតែបង្ក្រាបបានសត្វព្រៃមួយចំនួនហើយប្រគល់ជូនអង្កការសង្គ្រោះសត្វព្រៃនៅភ្នំតាម៉ៅ ដើម្បីយកទៅអភិរក្សធ្វើជាសម្បត្តិរបស់រដ្ឋ។
0 Reviews:
Post a Comment