ខេត្តត្បូងឃ្មុំ: ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងលួចលាក់លេងយ៉ាងកក្រើកក្នុងភូមិ ៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថាល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងដំណើរការយ៉ាងកក្រើកឡើងវិញក្រោយពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបានធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះម្ដងរួចមកហើយ។
ប្រជាពលរដ្ឋនិងមហាទូទៅក្នុងមូលដ្ឋាន បានលើកឡើងថាហេតុអ្វីទីតាំងទាំងនេះធ្លាប់បង្ក្រាបហើយហេតុអ្វីហ៊ានបើកលេងយ៉ាងកក្រើកឡើងវិញឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំបើកភ្លើងខៀវឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការឡើងវិញដូច្នេះ។
ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។
ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម លោកវរសេនីយ៍ឯកសួសស៊ាងលី អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារមិនគួរមើលរំលងនោះទេ។
មហាជនទូទៅនិងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ចិននី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទា។
0 Reviews:
Post a Comment