ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៦ នៅទីក្រុងញូវដែលី នៃសាធារណរដ្ឋឥណ្ឌា។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៦ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នាទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា។
នាឱកាសក្នុងការចូលរួមកិច្ចប្រជុំនេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីការងាររបស់កម្ពុជាក្នុងកាតព្វកិច្ចជារដ្ឋភាគីក្នុងការថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោកនានាដែលកម្ពុជាបានចុះបញ្ជីកន្លងមក៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦៖
0 Reviews:
Post a Comment