(ភ្នំពេញ)ល្បែងស៊ីសងឆ្នោតឡូតូនិងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងលួចលាក់លេងយ៉ាងកក្រើកតាមបណ្ដាភូមិសង្កាត់មួយចំនួន ក្នុងខណ្ឌច្បារអំពៅ ដូចជាសង្កាត់ព្រែកប្រា សង្កាត់វាលស្បូវ សង្កាត់ក្បាលកោះ
ជាពិសេសសង្កាត់ច្បារអំពៅទី ២មានច្រើនជាងគេ មិនទាន់ឃើញមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបនៅឡើយ។
កន្លងមកនៅថ្ងៃទី 25ខែមិថុនាឆ្នាំ 2024 លោកចេនមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្ត ទី១-ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេស ត្រូវរួមគ្នាអនុវត្តបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ។
ល្បែងស៊ីសងឆ្នោតឡូតូនិងមាន់ជល់តាមអនឡាញខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងស៊ីសងទាំងនេះ ហើយល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។
ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើសូមសំណូមពរដល់លោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនិងលោក
វរសេនីយ៍ឯក ម៉ៅសឿក អធិការនគរបាលខណ្ឌច្បារអំពៅ ចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទា។
0 Reviews:
Post a Comment