Tuesday, July 16, 2024

បង្ក្រាបករណីគ្រឿងញៀន ដូចភ្លៀងរលឹម នៅក្នុងមូលដ្ឋាន ខេត្តកំពង់ស្ពឺ -----------------------

 


កំពង់ស្ពឺ​  ៖​ ដោយអនុវត្ដតាមគោលការណ៍ណែនាំផ្ទាល់ពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានយកចិត្ដទុកខ្ពស់​ជម្រុញ​អោយ ជំនប្រឆាំ​ងគ្រឿងញៀននៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ឱ្យ​បន្ដចុះ២គោលដៅផ្សេងគ្នា÷

#គោលដៅទី១÷ នៅមូលដ្ឋាន​ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ប៉ុស្តិ៍​នគរបាលរដ្ឋបាលស្វាយចចិប បានចុះល្បាត​លើផ្លូវបេតុងក្នុងភូមិជ្រៃ ឃុំស្វាយចចិប ស្រុកបសេដ្ឋ បានឃាត់នឹងត្រួតពិនិត្យឆែកឆេរលើឈ្មោះ អ៊ុំ រិ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិជ្រៃ ឃុំស្វាយចចិប ដកហូតម្សៅក្រាមសថ្លាសង្ស័​យជាគ្រឿងញៀន០១កញ្ចប់ ឈ្មោះខាងលើបានសារភាពថា ខ្លួនបានទិញសារធាតុញៀននេះពីឈ្មោះ ញ៉ ទូច ភេទ​ស្រីអាយុ៤៨ឆ្នាំ​ នៅភូមិឬស្សីយុល ឃុំ ស្វាយចចិប ដោយបានការឯកភាពសម្របសម្រួលនីតិវិធី​ ពីតំណាងអ​យ្យការ​ កំលាំងបន្ដធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ញ៉ ទូូច រកឃើញដកហូតម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀ​ន​ចំនួន ១៦កញ្ចប់(មធ្យម០១ កញ្ចប់ តូច១៥កញ្ចប់) ទូរសព្ទ៍ដៃ​០២គ្រឿង ដាវ ០១ដើម នឹងថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

#គោលដៅទី២÷នៅចំណុចភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១​នាក់ ៖

១-ឈ្មោះ សេត ម៉ាហ្វីន ភេទស្រី អាយុ ១៨ឆ្នាំ នៅ​ភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង  ដកហូតម្សៅក្រោមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២កញ្ចប់តូច -ម៉ូតូ ១គ្រឿង , ទូរស័ព្ទដៃ ១គ្រឿងឈ្មោះ សេត ម៉ាហ្វីន បានឆ្លើយសារភាពថា គ្រឿងញៀន ២កញ្ចប់បានមកពីឈ្មោះ ហ៊ុន យ៉ាត ភេទស្រី អាយុ ៥១ឆ្នាំ នៅភូមិបាក់​ធ្មេ​ញ ឃុំរលាំងចក ស្រុកសំរោងទង ក្រុមប្រតិបត្តិការបានបន្តឃាត់មុខសញ្ញាបាន ៤នាក់៖(១)ឈ្មោះ ហ៊ុន យ៉ាត ភេទ ស្រី អាយុ ៥១ឆ្នាំ(២)ឈ្មោះ មាស រីណា ភេទ ស្រី អាយុ ២៤ឆ្នាំ អ្នកទាំង ២នាក់ នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(៣)ឈ្មោះ ខិន វណ្ណដែក ភេទ ប្រុស អាយុ ២១ឆ្នាំ នៅភូមិវាលតូច ឃុំអណ្តូងប៉ូត ស្រុកបារាយណ៏ ខេត្តកំពង់ធំ(៤)ឈ្មោះ ណុប សុភា ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង​ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿ​ងញៀន ១៦កញ្ចប់តូច, ម៉ូតូចំនួន ២គ្រឿង និង ទូរស័ព្ទដៃចំនួន ៣គ្រឿង និងឧប​ករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

-បច្ចុប្បន្ន​ករណី​ទាំង​ពី​ សមត្ថកិច្ច​បាន​កសាងសំណុំរឿង​ប​ញ្ជូនទៅ​អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចំណា​ត់ការ​នីតិវិធី​បន្ដ​៕






0 Reviews:

Post a Comment