តាមការលើកឡើងពីមជ្ឈដ្ឋានប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើបានរៀបរាប់ ប្រាប់អង្គភាពសារព័ត៍មាន (រស្មីកោះធំធីវី) យើងអោយដឹងថា ជារៀងរាល់ថ្ងៃទីតាំងខាងលើនេះ (កាស៊ីណូគ្មានផ្លាកយីហោ) បាននឹងកំពុងបើកដៃអោយប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីចូលមកលេងល្បែងសុីសង គ្រប់ប្រភេទ ពិសេសល្បែងមាន់ជល់ យ៉ាងគគ្រឹកគគ្រេង ដោយពុំឃើញមានអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ចុះធ្វើការទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ។
ប្រជាពលរដ្ឋនៅក្នុងភូមិក្បាលស្ពាន(១)សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដាក់ការសង្ស័យទៅលើមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្រុងខេត្តបើកភ្លើងខៀវឲ្យម្ចាស់កាស៊ីណូគ្មានផ្លាកយីហោរបើកឱ្យខ្មែរចូលលេងបានយ៉ាងរលូនដោយគ្មានការបង្ក្រាបឡើយ។
- បើយោងតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៥ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៤ ត្រង់ជំពួកទី៧ ដែនកំណត់នៃការលេងល្បែង ផ្នែកទី១ ការរិតត្បិតពីការលេងល្បែង មាត្រា៦៨ = ការចូលលេងល្បែងក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គលដូចខាងក្រោម ÷
ក, បុគ្គលដែលត្រូវបានចាត់ទុកថាមានវិញបាត់ស្មារតី អសមត្ថភាពហិរញ្ញវត្ថុ រឺប្រកាសក្ស័យធនដោយតុលាការ។
ខ, បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹងរឺថ្នាំញៀន។
គ, បុគ្គលដែលយកមកនូវអាវុធគ្រប់ប្រភេទ។
ឃ, បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ។
ង , ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត។
ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសងកាស៊ីណូ ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា: ល្បែងស៊ីសងទាំងនេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តីនិងកូន ពួកគាត់មានការផុងខ្លួននិងការលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាហេតុ!ធ្វើឲ្យកើតមាន អសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងនេះ។
ដូច្នេះហើយទើបប្រជាពលរដ្ឋសូមសំណូមពរដល់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិង
លោក សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបបន្ទាយមានជ័យ
មេត្តាចាត់កំកម្លាំងក្រោមឱវាទត្រួតពិនិត្យ ស្រាវជ្រាវ ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខាងលើនេះផងទាន!
ដើម្បីរក្សាបាននូវសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុចរបស់រាជរដ្ឋាភិបាល សូមអរគុណ៕៊
0 Reviews:
Post a Comment