Thursday, June 6, 2024

ល្បែងសុីសងអាប៉ោង លេងបានយ៉ាងរលូនអាជ្ញាធរមានសមត្ថិកិច្ចមិនហ៊ានបង្ក្រាប



ខេត្តតាកែវ: ល្បែងស៊ីសងអាប៉ោងមួយកន្លែងបើកលេងបានយ៉ាងរលូនដោយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចចុះកមបង្ក្រាបសោះឡើយដែលស្ថិតនៅភូមិព្រិចឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះមឹងកំពុងគៀរគប្រជាពលរដ្ឋជិត្តឆ្ងាយមកលេងកន្លែងខ្លួន ហើយលោកមឹងនេះបានជាអួតអាងថាទីកន្លែងគេលេងនេះ គេបង់លុយឱ្យមេរួចអស់ហើយគ្មានអ្នកណាហ៊ានបង្ក្រាបកន្លែងនេះទេ តើមេប៉ុស្តិ៍ឬមេអធិការ។ ប្រជាពលរដ្ឋ មានការសង្ស័យថា ល្បែងស៊ីសងអាប៉ោង ដែលកំពុងតែដំណើរការយ៉ាងរលូន ប្រហែលជាមានកាឃុបឃិតជាមួយ អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធក្នុងឃុំនិងស្រុកអស់ហើយមើលទៅ ទើបបានជាឆាយកែវមុន្នី អធិការស្រុកបាទីហាក់នៅសម្ងំស្ងៀមមិនចុះបង្ក្រាប។ ប្រជាពលរដ្ឋបានលើកឡើងថាទីតាំងមួយកន្លែងនេះកំពុងបើកលេងល្បែងស៊ីសង(អាប៉ោង)ឡើងដុះស្លែទៅហើយមិនទាន់ឃើញអាជ្ញាធរចុះមកបង្ក្រាបឡើយ។ ប្រជាពលរដ្ឋនិងមហាជនដែលរស់នៅក្នុងភូមិឃុំខាងលើបានសំណូមពរដល់លោក ភួងឈីមអភិបាលស្រកបាទីនិងលោកវរសេនីយ៍ឯកឆាយកែវមុន្នី អធិការនគរបាលស្រុកបាទី មេត្តាជួយដាក់បទបញ្ជារដល់សមត្ថកិច្ចក្រោមឱវាទ អោយចុះមកទប់ស្កាត់និងបង្ក្រាបបនល្បែងខាងលើ ដែលទើបនិងបែកធ្លាយរូបភាព ដូចការសង្ស័យមិនខុសនោះផង ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។



0 Reviews:

Post a Comment