Tuesday, June 25, 2024

ទន្លេ ស្ទឹង បឹងបួរជាសម្បត្តិរដ្ឋ ប្លែកអ្វី(ប្រឡាយ) នៅសង្កាត់រកាខ្ពស់ក្លាយជារបស់ឯកជនតាំងពីពេលណា? ហើយស្ថាប័នណាចេញច្បាប់អោយជនទុច្ចរឹតទាំងនោះសាងសង់សំណង់រឹង?



(កណ្តាល) ÷ ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែល្បីរន្ទឺសុះសាយពេញទាំងផ្ទៃប្រទេស ពាក់ព័ន្ធនិងឧកញ៉ាមួយចំនួនហ៊ុំព័ទ្ធដីព្រៃ ដីបឹងរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយអំពើទុច្ចរិតខុសច្បាប់ទាំងអស់នេះបានក្លាយទៅជាប្រធានបទក្តៅគគុកនៅក្នុងខេត្តទាំងមូល ប្រឡាយមួយកន្លែងដែលស្ថិតនៅសង្កាត់រកាខ្ពស់ក្រុងតាខ្មៅត្រូវបានគេចាក់លុប សាងសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ 
 
មាត្រា៨ ដីចំណីមាត់ច្រាំងនិងឆ្នេរនៃ តបន់អាទន្លេត្រូវកំណត់ចំម្ងាយដូចតទៅ -ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០ម៉ែត្រគិតពីមាត់ពាម(ពេលទឹកជោរអតិបរមា- ទន្លេ ចម្ងាយ ៥០ម៉ែត្រគិតពីច្រាំទន្លេ -ស្ទឹងចម្ងាយ ៣០ម៉ែត្រគិតពីមាត់ច្រាំងស្ទឹង -ព្រែកចម្ងាយ ២០មែត្រគិតពីមាត់ព្រែក- អូរចម្ងាយ១០ម៉ែត្រគិតពីមាត់ច្រាំងអូរ - ប្រឡាយមេ ចម្ងាយ១០មែត្រគិតពីទេរភ្លីប្រឡាយផ្នែកខាងក្រៅ- ប្រឡាយរង- ចម្ងាយ ៥មែត្រគិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ - ប្រឡាយស្រោចស្របចម្ងាយ ៣ម៉ែត្រគិតពីជើងទេរប្រឡាយផ្នែកខាងក្រៅ -អាងទឹក ចម្ងាយ១០០ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក- បឹងបូចម្ងាយ ៥០ម៉ត្រគិតពី ក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់ក្នុងអាងទឹក -ដីចំណីមាត់ច្រាំ ឆ្នេរ និងពាមសមុទ្រនៅតំបន់រាជធានីឬក្រុងនៃខេត្តឬទីប្រជុំជននិងតំបន់អភិរក្សត្រូវកណត់ដោយលិខិតបទដ្ឋានគតិយុត្តដោឡែក ដីចំណីមាត់ច្រាំងឆ្នេរនិងពាមសមុទ្រនៃតំបន់អាងទន្លេបានកំណត់ខាងលើជាសម្បត្តិសាធារណះរបស់រដ្ឋ ។ 

ការសាងសង់សំណង់រឹងលើដីសាធារណៈរបស់រដ្ឋខុសច្បាប់របស់រដ្ឋ មន្ត្រីអនុវត្តច្បាប់មិនគួរមើលរំលងនោះទេជាពិសេសលោម៉ឹងយូឡេងប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន គួរតែអនុវត្តច្បាប់ទៅលើជនទុច្ចរិតដែលរំលោភយកដីរដ្ឋឱ្យមានប្រសិទ្ធភាពផង។ ទោះជាយ៉ាងណាប្រជាពលរដ្ឋទទូចស្នើរសុំដល់អាជ្ញាធរពាក់ពន័គ្រប់លំដាប់ថ្នាក់ក្នុងខេត្តកណ្តាល ពិសេសឯកឧត្តមគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមេត្តាមានវិធានការចាត់កំលាំងក្រោមឱវាទ ចុះស្រាវជ្រាវពាក់ព័ន្ធករណីខាងលើផងទាន!។ 

ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕





0 Reviews:

Post a Comment