Monday, June 24, 2024

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញបើកបានយ៉ាងរលូននៅក្នុងឃុំសំបួរមន្ត្រីអាជ្ញាធររក្សាភាពស្ងៀមស្ងាត់


ខេត្តតាកែវ: ប្រភពពីប្រជាពលរដ្ឋ ក្នុង នៅភូមិក្បាលពរ ឃុំសំបួរ ស្រុក ទ្រាំង ខេត្ត តាកែវបានឲ្យដឹងថាមានទីតាំងបនល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញ មួយកន្លែងកំពុងតែដំណើរការ បើកលេយ៉ាងរលូនពលរដ្ឋលើកឡើងថា:សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានភ្លេចបទបញ្ជារបស់សម្ដេចអតីតនាយករដ្ឋមន្ត្រី ហើយមើលទៅទើបបានជាមិនចុះបង្ក្រាបឬ មួយត្រូវថ្នាំសណ្ដំមេបនល្បែងបានជាសំងំស្ងៀមធ្វើមិនដឹង? មហាជនទូទៅនិងពលរដ្ឋក្នុងមូលដ្ឋាន រិះគន់ចំៗ ទៅលើមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចស្រុក ទ្រាំង ខេត្ត តាកែវ ហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងសុីសងខាងលើ បណ្តោ យឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ឋៃ ។ 

មាន់ជល់តាមអនឡាញខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះ ហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។
ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើសូមសំណូមពរដល់រលោក ឈាង ផាន់ណារ៉ាស្នងការនគរបាលខេត្តតាកែវ ចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទា។



0 Reviews:

Post a Comment