Wednesday, June 19, 2024

ប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិលើនិងភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា កំពុងតែមានការភ័យខ្លាចពីសុខសុវត្ថិភាពរបស់ពួកគាត់ដោសារតែក្នុងមូលដ្ឋានរបស់ពួកគាត់មានក្មេងទំនើងក្មេងប្រើប្រាស់គ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទ



(កណ្តាល)ប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិលើនិងភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាល កំពុងតែមានការភ័យខ្លាចពីសុខសុវត្ថិភាពរបស់ពួកគាត់ដោសារតែក្នុងមូលដ្ឋានរបស់ពួកគាត់កំពុងតែកើតមានចោរកម្មជាច្រើនដោយសារតែល្បែងស៊ីសងជាច្រើនប្រភេទនិងក្មេងទំនើងប្រើប្រាស់ គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ពួកគាត់ រីឯមន្ត្រីសមត្ថកិច្ចក្នុងមូលដ្ឋានអសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាប។ 
ប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិលើនិងភូមិពោធិ៍កណ្ដាលឃុំត្រើយស្លាស្រុកស្អាងខេត្តកណ្ដាលបានរិះគន់ ទៅលើមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាពិសេស លោករស់ចន្ថាអធិការនគរបាលស្រុកស្អាងនិង លោកឡុងភក្ក័ត្រានាយប៉ុស្តិ៍រដ្ឋបាលឃុំត្រើយស្លា ថាអសមត្ថិភាពក្នុងការ បង្ក្រាបក្មេងទំនើងក្មេងប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ។
ប្រជាពលរដ្ឋបានលើកឡើងថាពួកគាត់បាត់បង់ទ្រព្យសម្បត្តិជាហូរហែរស្ទើរតែរាល់ថ្ងៃដូចជាខ្សែភ្លើង កាច់បង្គោលភ្លើងកម្ទេចចោល ម៉ាស៊ីនបូមទឹកស្រោចស្រប ដំណាំកសិកម្មរបស់ពួកគាត់ក៏ត្រូវបានចោរលួចយកទៅបាត់ដែរ ធ្វើឲ្យខកខាន ក្នុងការស្រោចស្របដំណាំកសិកម្មរបស់ពួកគាត់ផងដែរ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពោធិលើនិងភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាល បានលើកឡើងថាក្មេងទំនើងក្មេងប្រើប្រាស់គ្រឿងញៀននិង ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាហេតុ!ធ្វើឲ្យកើតមាន អសន្តិសុខ កើតនូវ អំពើរចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងនេះ ។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិលើនិងភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាលសំណូមពរដល់ ឯកឧត្តមគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងឯកឧត្តម ឈឿន សុចិត្តស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចុះស្រាវជ្រាវនិងដាក់បទបញ្ជាទៅមន្ត្រីប៉ុស្តិ៍នគរបាលឃុំត្រើយស្លាជួយបង្ក្រាបរាល់ក្មេងទំនើងក្មេងប្រើប្រាស់គ្រឿងញៀនអំពើរចោរកម្មនិងល្បែងស៊ីសងគ្រប់ប្រភេទដោយសារតែសមត្ថកិច្ចមិនបង្ក្រាធ្វើឲ្យសុវត្ថិភាពភូមិឃុំរបស់ពួកគាត់កាន់តែកើនឡើងនៅអំពើចោរកម្មនិងក្មេងទំនើងជាហូរហែ ។






0 Reviews:

Post a Comment