Wednesday, May 8, 2024

កម្ទេចថ្មរលាយដោយអាចម៍ដី ត្រូវបានគេចាក់ចូលទៅក្នុងផ្ទៃទន្លេមេគង្គបានចម្ងាយជាច្រើន ម៉ែត្រពីច្រាំង រួចហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ



(កំពង់ចាម)សកម្មភាពចាក់ដីចូលទន្លេដើម្បីពង្រីកទំហំដីរបស់ខ្លួន បានកើតឡើងនៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
 ហានិភ័យដែលគួរឲ្យសោកស្តាយ ហើយនឹងកំពុងគម្រាមកំហែងដល់ច្រាំងទន្លេ គឺភាពលោភលន់របស់មនុស្សមួយចំនួនដែលចង់បានចង់មានមិនចេះស្កប់ស្កល់ ដោយប្រើគ្រប់មធ្យោបាយគ្រប់បែបគ្រប់យ៉ាងឃុបឃិតគ្នាជាមួយមន្រ្តីខូចខិលបំពានយកអ្វីដែលច្បាប់ហាមឃាត់ យកអ្វីដែលជាសម្បត្តិរួមទៅធ្វើជារបស់ផ្ទាល់ខ្លួន ពិតជាគួរអោយស្ងើចសរសើរដល់ជនទុច្ចរិតមួយក្តាប់តូច ដែលបុិនប្រសព្វ ខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាអោយតែខ្លួន និងបក្សពួកមានបាន រស់នៅបានសុខស្រួល ទោះបីជាការងារដែលពួកគេកំពុងតែប្រព្រឹត្ត ជាការងារដែលល្មើសច្បាប់ធ្វើអោយប៉ះពាល់ដល់សង្គមជាតិយ៉ាងណាក៏ដោយ។    
មាត្រា៨ ដីចំណីមាត់ច្រាំងនិងឆ្នេរនៃ តបន់អាទន្លេត្រូវកំណត់ចំម្ងាយដូចតទៅ -ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០ម៉ែត្រគិតពីមាត់ពាម(ពេលទឹកជោរអតិបរមា- ទន្លេ ចម្ងាយ ៥០ម៉ែត្រគិតពីច្រាំទន្លេ -ស្ទឹងចម្ងាយ ៣០ម៉ែត្រគិតពីមាត់ច្រាំងស្ទឹង -ព្រែកចម្ងាយ ២០មែត្រគិតពីមាត់ព្រែក- អូរចម្ងាយ១០ម៉ែត្រគិតពីមាត់ច្រាំងអូរ - ប្រឡាយមេ ចម្ងាយ១០មែត្រគិតពីទេរភ្លីប្រឡាយផ្នែកខាងក្រៅ- ប្រឡាយរង- ចម្ងាយ ៥មែត្រគិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ - ប្រឡាយស្រោចស្របចម្ងាយ ៣ម៉ែត្រគិតពីជើងទេរប្រឡាយផ្នែកខាងក្រៅ -អាងទឹក ចម្ងាយ១០០ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក- បឹងបូចម្ងាយ ៥០ម៉ត្រគិតពី ក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់ក្នុងអាងទឹក -ដីចំណីមាត់ច្រាំ ឆ្នេរ និងពាមសមុទ្រនៅតំបន់រាជធានីឬក្រុងនៃខេត្តឬទីប្រជុំជននិងតំបន់អភិរក្សត្រូវកណត់ដោយលិខិតបទដ្ឋានគតិយុត្តដោឡែក ដីចំណីមាត់ច្រាំងឆ្នេរនិងពាមសមុទ្រនៃតំបន់អាងទន្លេបានកំណត់ខាងលើជាសម្បត្តិសាធារណះរបស់រដ្ឋ ។

ទោះជាយ៉ាងណាប្រជាពលរដ្ឋទទូចស្នើរសុំដល់អាជ្ញាធរពាក់ពន័គ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ចាម ពិសេសឯកឧត្ដម អ៊ុនចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមមេត្តាមានវិធានការចាត់កំលាំងក្រោមឱវាទ ចុះស្រាវជ្រាវពាក់ព័ន្ធករណីខាងលើផងទាន!






0 Reviews:

Post a Comment