Friday, May 10, 2024

ស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្ត​ ផ្លូវជាតិលេខ(១) សង្កាត់ព្រៃអង្គុញ ក្រុង​បាវិត ខេត្តស្វាយរៀង ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ ទាំង​យប់​​ទាំង​ថ្ងៃ មិនញញើត អង្អភាពប្រឆាំងអំពើពុករលួយបន្តិចណាសោះ



ស្វាយរៀង : ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ផល​កសិកម្ម​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​(១) សង្កាត់ព្រៃអង្គុញក្រុង​បាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា ទោះបីជាពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍ជញ្ជីងតាមការកំណត់ដែរ ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ(១)នោះដែរ ​ហេតុនេះហើយ​ទើប​មានការ អំពាវនាវ​ឲ្យ​លោកប៉េងពោធិ៍សា អភិបាលនៃអភិបាលខេត្ត​ស្វាយរៀង ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​ររថយន្តផ្លូវជាតិលេខ(១) សង្កាត់ព្រៃអង្គុញ ក្រុង​បាវិត និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផងទាន។ ​
ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិលេខ( ១) គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើទេីបបានជាពួកគាត់ហានធ្វេីដូច្នេះ។ ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផផ្លូវជាតិលេខ(១)ដោយ​គ្មាន​ការព្រួយបារម្ភ ! ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​! ដោយ​មិន​ខ្វល់​ពី​រឿង​ម្ចាស់រថយន្ត​ ធ្វើឲ្យ​ខូចផ្លូវ បាក់ស្ពាននោះទេ នេះជាទង្វេីរដែលធ្វេីអោយខាតបង់នូវថវិការរបស់រដ្ធយ៉ាងធ្ងន់ធ្ងរ។ ​ប្រភព​ពី​ប្រជាពលរដ្ឋ រស់រស់ សងសង្កាតព្រៃអង្គុញ ក្រុង​បាវិត បានឲ្យដឹងថា ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្តរ​ត់យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ​ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​តាម​ការកំណត់ ដោយ​មិន​អអាច តវ៉ាបានឡេីយ ​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា ប្រា កដ​ ជា​ត្រូវ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​(១) សង្កាត់ព្រៃអង្គុញក្រុង​បាវិ ខេត្ត​ស្វាយរៀង រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​ទំនេី​ង​ចិត្ត របស់​ពួកគាត់ជា​មិន ខានឡេីយ។​ ហេតុនេះហើយ​ទើប​រថយន្ត​តូច ធំ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​(១) សង្កាត់ព្រៃអង្គុញយ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូចផ្លូវ បាក់ស្ពាន​ ជា​បន្តបន្ទាប់​។

បញ្ហា​នេះ​គឺជា​រឿង​ដែល លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណ:កាដឹកជញ្ជូន​និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ! ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ផផ្លូវជាតិលេខ(១)សងសង្កាតព្រៃអង្គុញ ក្រុងបាវិតខេត្ត​ស្វាយរៀង កំពុង​ប្រែ​ក្លាយទៅជា​ក្រុម​ជញ្ជីង​ថ្លឹង​លុយ​តែ​ម្ដង៕








0 Reviews:

Post a Comment