Monday, May 6, 2024

ក្រុមការងារបន្តចុះស្រង់ស្ថិតិស្រាវជ្រាវនិងបង្រ្កាប បានចុះស្រង់ស្ថិតិទីតាំងការ៉ាអូខេ សណ្ឋាគារនិងផ្ទះសំណាក់ សរុប០៨ទីតាំងក្នុងភូមិសាស្ត្រសង្កាត់ព្រះពន្លា អូរអំបិល កំពង់ស្វាយ ក្រុងសិរីសោភ័ណ


ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យនិងដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។  ក្រុមការងារស្រង់ស្ថិតិ ស្រាវជ្រាវនិងបង្ក្រាប ពាក់ព័ន្ធ  ជីវកម្មរាំ-ច្រៀង អាហារដ្ឋានគ្រប់ប្រភេទ ម៉ាស្សា កោសជប់ខ្យល់  ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារនិងក្លឹបកំសាន្តនានា ដឹកនាំដោយលោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលសិរីសោភ័ណ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះពន្លា អូរអំបិល កំពង់ស្វាយ និង និងអាជ្ញាធរមូលដ្ឋាន ភូមិ  សង្កាត់ ចូលរួមផងនោះ ។ នៅថ្ងៃទី០៣-០៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រង់ស្ថិតិ ស្រាវជ្រាវនិងបង្ក្រាប បានចុះស្រង់ស្ថិតិ ទីតាំងការ៉ាអូរខេ បានសរុបចំនួន០៨ទីតាំង  ក្នុងនោះការ៉ាអូខេ០២ទីតាំង  សណ្ឋាគារ០៣និងផ្ទះសំណាក់០២ទីតាំង និងម៉ាស្សា០១ទីតាំង ក្នុងភូមិសាស្ត្រសង្កាត់ព្រះពន្លា អូរអំបិល កំពង់ស្វាយ  ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងការចុះស្រង់ស្ថិតិនោះដែរ លោកវរសេនីយ៍ឯក ឡាយ គឹមលួន បានជំរាបជូនដល់ម្ចាស់ទីតាំងជ្រាបថា៖ការចុះស្រង់ស្ថិតិនិងចំនួនបុគ្គលិកស្នាក់នៅនេះ គឺដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋានដោយឲ្យឲ្យម្ចាស់ទីតាំង ដែលកំពុងប្រកបអាជីវកម្មរាំ-ច្រៀង អាហារដ្ឋានគ្រប់ប្រភេទ ម៉ាស្សា កោសជប់ខ្យល់  ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារនិងក្លឹបកំសាន្តនានា ដោយអម់រំណែនាំនិងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងមិនឲ្យមានបុគ្គលិកស្រីបំរើការងារក្នុងទីតាំងរបស់ខ្លួនមានអាយុ១៨ឆ្នាំចុះក្រោម មិនឲ្យកើតមានអំពើហឹង្សានានា និងចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការអនុវត្តភូមិ  ឃុំ សង្កាត់ មានសុវត្ថិភាព ក៏ដូចជាការចូលរួមទប់ស្កាត់រាល់បទល្មើសទាំងឡាយដែលច្បាប់ហាមឃាត់ ដូចជាបទល្មើសគ្រឿងញៀន  ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទនិងក្មេងទំនើងជាជាដើម ។ ជាមួយនោះ ម្ចាស់ទីតាំងនីមួយៗត្រូវថតចម្លងអត្តសញ្ញាណប័ណ្ណបុគ្គលិកដែលធ្វើជាមួយរក្សាទុកឲ្យបានត្រឹមត្រូវ ។

មួយវិញទៀតប្រសិនបើក្នុងករណីដែលក្រុមការងាររកឃើញមានការប្រព្រឹត្តសកម្មភាពបទល្មើសនិងច្បាប់គឺក្រុមការងារត្រូវតែ   បង្កា្រប ។ជាមួយគ្នានោះ ប្រសិននបើម្ចាស់ទីតាំងមានការសង្ស័យជនណាម្នាក់ដែលមកជួល ស្នាក់នៅឬមកលេងក្នុង ក្លឹបរបស់ខ្លួនថាជាមនុស្សសមាសភាពមិនល្អឬក៏អថិតិជន  ភ្ញៀវណាបង្កបញ្ហាអសន្តិសុខ ត្រូវរាយការណ៍ទៅដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីសមត្ថកិច្ចឬអាជ្ញាធរមានវិធានការបង្ក្រាបទាន់ពេល ៕


0 Reviews:

Post a Comment