Saturday, May 25, 2024

ល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុងរីកដុកដាលជ្រកក្រោមដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋ គណៈមន្ត្រីអាជ្ញាធរតាមមូលដ្ឋានរក្សានូវភាពស្ងៀមស្ងាត់?



ខេត្តកំពត ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ត្រពាំងរាំង និងភូមិថ្នល់តូច ដែលមានទីតាំងស្ថិតក្នុងឃុំអង្គរមាស ស្រុកដងទង់ មិនមានការសប្បាយចិត្តចំពោះអាជ្ញាធរមូលដ្ឋានដែលអនុញ្ញាតឲ្យមេបនល្បែងស៊ីសងគ្រប់ប្រភេទកំពុងតែមានការរីកដុះដាលពេញភូមិគណៈមន្ត្រីអាជ្ញាធរដែលមានតួនាទីការពារសន្តិសុខនៅតាមបណ្ដាលភូមិរក្សាភាពស្ងៀមស្ងាត់?។
បើយោងប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះដោយមិនអាចបញ្ចេញឈ្មោះបាន បាននិយាយនឹងរៀបរាប់ថាមិនដឹងថាម្ចាស់ល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នោះ មានខ្នងបង្អែកនិងឥទ្ធិពលប៉ុណ្ណានោះទេ បានជាហ៊ានដើរបើកនិងពង្រីកទីតាំងល្បែងស៊ីសងជ្រកក្រោមដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋ ដោយមិនមានការខ្លាចញញើតអំពីរសំណាក់មន្ត្រីអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍នគរបាលឃុំអង្គរមាសសោះ?។
ជុំវិញករណីល្បែងស៊ីសងគ្រប់ប្រភេទខាងលើនេះអង្គភាពយើងខ្ញុំមិនអាចទាន់សុំការបំភ្លឺអំពីលោកមេប៉ុស្តិ៍ឃុំអង្គរមាសបាននោះទេដោយទូរសព្ទមិនចូល។ ម្យ៉ាងវិញទៀតក្នុងនាមខ្ញុំបាទជាអ្នកសារព័ត៌មានអ្នកនាំពាក្យឲ្យរាជរដ្ឋាភិបាល សូមគោរពនិងរាយការណ៍ជូនទៅដល់លោក អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តមម៉ៅធានិងឧត្តមសេនីយ៍ទោម៉ៅច្ចន័មធុរិទ្ធ មេត្តាជួយចាត់មន្ត្រីជំនាញក្រោមឱវាទចុះត្រួតពិនិត្យនិងមើលទីតាំងល្បែងស៊ីសងខាងលើនេះផងទាន? ទោះបីជាយ៉ាងណាអង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការបកស្រាយបំភ្លឺ ពីសំណាក់ ភាគីពាក់ពន្ធ័ទាំងអស់ រៀងរាល់ម៉ោងធ្វើការ តាមរបបច្បាប់អ្នកសារព័ត៌មាននៅកម្ពុជា៕







0 Reviews:

Post a Comment