សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ សម្តេចហ៊ុន ម៉ាណែត បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយខាងតែបាន។
ប៉ុន្តែដោយឡែកទីតាំងបនល្បែងសុីសងហ្គេមបាញត្រី ខុសច្បាប់ ស្ថិតនៅ ខណ្ឌ៧មករារាជធានីភ្នំពេញកំពុងបើកលេងយ៉ាងអនាធិបតេយ្យ ផងដែរ តែខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជាស្រវាំងភ្នែក មើលមិនឃើញ សង្ស័យត្រូវថ្នាំសណ្តំហើយមើលទៅ ទើបដើរបញ្រ្ចាសទិសផ្ទុយ ពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសងហ្គេមបាញត្រីខុសច្បាប់ ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា: ល្បែងខុសច្បាប់ទាំងនេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តីនិងកូន ពួកគាត់មានការផុងខ្លួននិងការលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាហេតុ!ធ្វើឲ្យកើតមាន អសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងនេះ ។
ទោះបីជាយ៉ាងណាក្តី ពលរដ្ឋក៏ដូចមហាជនទូទៅ ស្នើសូមដល់ លោកជូនណារិន អគ្គស្នងការរងនគរបាលជាតិនិងស្នងការនគរបាលរាជធានីភ្នំពេញចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕
0 Reviews:
Post a Comment