ដោយឡែកងាកមកមើលស្ទឹងមួយដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ដែលស្ថិតនៅក្នុងភូមិជ្រោយស្នោរ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាលឯណេះវិញ កំពុងតែបានប្រែក្លាយជាស្ទឹងរបស់បុគ្គលឯកជនផ្តាច់មុខ ដោយមិនដឹងថាស្ថាប័នពាក់ព័ន្ធណាមួយ ហ៊ានចេញលិខិតស្នាមលក់ដូរនោះឡើយ។
មានសេចក្តីរាយការណ៍មកថា ចំពោះផលនេសាទនៅក្នុងផ្ទៃស្ទឹងទាំងមូល ត្រូវបានលោកខុមប៊ុនធឿនអនុភូមិជ្រោយស្នោរហើយមានតួនាទីជាប្រធានសហគមន៍ជ្រោយស្នោរ បានឃុបឃិតផ្សំគំនិតនិងមន្ត្រីជំនាញជលផល បើកដៃឲ្យជនជាតិវៀតណាមដាក់សម្រាកតាមស្ទឹងក្នុងមួយដុំ ៦,លានដុងក្នុងមួយរដួវ ស្មើរនិង៩០ម៉ឺនរៀលដោយមិនដឹងថាយកលុយនោះទៅប្រើប្រាស់អ្វីនោះឡើយ។
ប្រជាពលរដ្ឋដែលអាស្រ័យផល ក្នុងស្ទឹងនោះបានរៀបរាប់ថា នេះគឺជាយុទ្ធសាស្ត្រខ្ចីដៃប្រជាពលរដ្ឋ ប្រើដើម្បីផលប្រយោជន៍បក្សពួករបស់ខ្លួន ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជ្រោយស្នោរបានលើកឡើងថាពួកគាត់មិនដែលទទួលបានផលពីសហគមន៍ឡូនេសាទជ្រោយស្នោរឡើយ។
ចំពោះលោកខុមប៊ុនធឿន អនុភូមិហើយមានតួនាទីជាប្រធានសហគមន៍បានប្រាប់អង្គភាពយើងថា ចំពោះលុយកាក់ដែលបានលក់ផលនេសាទក្នុងស្ទឹងនេះគឹលោកយកលុយមកផ្គត់ផ្គង់សហគមន៍
។
តើលោកខុមប៊ុនធឿនបានគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងរុក្ខាតប្រមាញ់និងនេសាទដែលបានដាក់
ជូន ត្រូវដាំដើមរាំង ដាំដើមត្រោះការពារព្រៃលិចទឹក រក្សាទុកតំបន់អភិរក្សទុក្ខកន្លែងត្រីពងកូន តើលោកខុមប៊ុនធឿន បានអនុវត្តតាមក្រសួងរុក្ខាប្រមាញ់និងនេសាទហើយឬនៅ
តើតំបន់ណាជាតំបន់អភិរក្សបើលោកខុមប៊ុនធឿនប្រធានសហគមន៍លក់គ្មានសល់សូម្បីតែនៅមុខរបាំង
រីឯព្រៃលិចទឹកនៅមុខរបាំងត្រូវគេកាប់បំផ្លាញយកមកដាក់សម្រាកអស់ទៅហើយ ប្រជាពលរដ្ឋបានលើកឡើងថា ពាក់ព័ន្ធនឹងករណីលក់ផលនេសាទឲ្យជនជាតិវៀតណាម ប្រហែលជាមានពាក់ព័ន្ធនិងលោកអេងសុចិត្រ និងលោកសិមម៉ាលីនាយផ្នែកជលផលក្រុងសំពៅពូនហើយមើលទៅទើបអ្វីៗប្រព្រឹត្តទៅបានយ៉ាងរលូនដូច្នេះ។
ចំណែកលោក ហេងសុភារិទ្ធនាយខណ្ឌរដ្ឋបាលជលផលអង្គភាពយើងក៏មិនអាចសុំការបំភ្លឺបានដោយគ្មានទូរស័ព្ទ
ទោះជាយ៉ាងណាប្រជាពលរដ្ឋទទូចស្នើរសុំដល់អាជ្ញាធរពាក់ពន័គ្រប់លំដាប់ថ្នាក់ក្នុងខេត្តកណ្តាល ពិសេសឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មេត្តាមានវិធានការចាត់កំលាំងក្រោមឱវាទ ចុះស្រាវជ្រាវពាក់ព័ន្ធករណីខាងលើផងទាន!
ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
0 Reviews:
Post a Comment