Wednesday, April 24, 2024

រដ្ឋសភា ប្រកាសសុពលភាពជូន លោក ចាប ម៉ុច និងលោក ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និង លោកប្រាក់ សុខុន ដែលទៅកាន់តំណែងនៅព្រឹទ្ធសភា


(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ អនុម័តផ្តល់សុពលភាពដល់ លោក ចាប ម៉ុច និងលោក ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។

ការប្រកាសផ្តល់សុពលភាពនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

តំណាងរាស្រ្តថ្មីទាំងពីរនេះនេះ ត្រូវបានស្នើឡើងជំនួសតំណាងរាស្រ្តពីររូបដែលទៅកាន់តំណែងព្រឹទ្ធសភា​ក្នុងនោះ លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសុំលាលែង និងលោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសលោក ប្រាក់ សុខុន ដែលបានសុំលាលែង៕

0 Reviews:

Post a Comment