បើតាមប្រភពប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែកតាកេបានបង្ហើបឱ្យអង្គភាពរស្មីកោះធំយើងដឹងថាគឺមេភូមិគុណបានឃុបឃិតនិងម្ចាស់គ្រឿងចក្រជីកដីព្រែកលក់ចែកលុយគ្នាចាយ។
ជុំវិញសកម្មភាពការជីកកាយអាចម៍ដី ចេញពីក្នុងព្រែក នៅទីតាំងខាងលើនេះ អង្គភាព រស្មីកោះធំ មិនអាចសុំការបំភ្លឺ ពីលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបានទេ ដោយពុំមានលេខទំនាក់ទំនង។
ប្រជាពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំងថាតើលោកមេភូមិគុណ អនុញ្ញាតអោយគ្រឿងចក្រជីកកាយដីព្រែក យកមកលក់តាមតែទំនើងចិត្តបានយ៉ាងដូច្នេះ ក្រែង ទន្លេ ស្ទឹង ព្រែក បឹងបួរ សមុទ្រ ។ល។ ជាសម្បត្តិរបស់រដ្ឋ របស់រួម។
ទោះជាយ៉ាងណាប្រជាពលរដ្ឋ សំណូមពរដល់លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ មេត្តាចាត់កម្លាំងក្រោមឱវាទជួយត្រួតពិនិត្យ ចំពោះការជីកកកាយយកអាចម៍ដីចេញពីក្នុងព្រែក នៅចំណុចទីតាំងខាងលើផងទាន៕
..
0 Reviews:
Post a Comment