Saturday, April 20, 2024

ឆ្ងាញ់ណាស់ទៅឬ ដីប្រឡាយ ហ្នឹង? បានជាជីក កកាយយកលក់យ៉ាងអនាធិបតេយ្យអញ្ចឹង? តើមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តតាកែវគិតយ៉ាងណាដែរទាន?



(តាកែវ)÷ បច្ចុប្បន្នដីព្រែកដី ប្រឡាយ ដីបឺង ត្រូវបានក្លាយទៅជាចំណីដ៏ផ្អែមរបស់ក្រុមឈ្មួញមួយក្តាប់តូច ដែលកំពុងតែ មមាញឹកក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំ ដោយមិនគិតពីផលប៉ះពាល់សម្បត្តិធម្មជាតិរបស់រដ្ឋនរបស់រួម គិតយ៉ាងណាអោយតែខ្លួនមានបានតែប៉ុណ្ណោះ។

ជាក់ស្តែងនៅ ថ្ងៃទី២១ ខែមេសាឆ្នាំ២០២៤ មានគ្រឿងចក្រ អេស្កា០១គ្រឿង កំពុងតែធ្វើសកម្មភាពជីកនិងកាយ អាចម៍ដីចេញពីក្នុងប្រឡាយភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាសខេត្តតាកែវ ដើម្បីលក់យកលុយដាក់ហោរប៉ាវយ៉ាងអនាធិបតេយ្យ ហើយទទួលច្បាប់អនុញ្ញាត ច្បាប់អនុប្រយោគ គតិយុត្ត ពីស្ថាប័នពាក់ព័ន្ធខាងណានោះទេ។ បើតាមប្រភពប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពន្ទងបានបង្ហើបឱ្យអង្គភាពរស្មីកោះធំយើងដឹងថាគឺមេឃុំនិងលោកឌីមគឹមសានអភិបាលស្រុកព្រៃកប្បាសបានឃុបឃិតនិងម្ចាស់គ្រឿងចក្រជីកអាចម៍ដីប្រឡាយលក់ចែកលុយគ្នាចាយក្រោមហេតុផលស្ដារប្រឡាយជូនប្រជាពលរដ្ឋ។

ជុំវិញសកម្មភាពការជីកកាយអាចម៍ដី ចេញពីក្នុងប្រឡាយ នៅទីតាំងខាងលើនេះ អង្គភាព រស្មីកោះធំ មិនអាចសុំការបំភ្លឺ ពីលោក ឯកឧត្តមអ៊ូចភា អភិបាលខេត្តបានទេ ដោយពុំមានលេខទំនាក់ទំនង។ ប្រជាពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំងថាតើលោកមេឃុំនិង លោកអភិបាលស្រុក អនុញ្ញាតអោយគ្រឿងចក្រជីកកាយដីប្រឡាយ យកមកលក់តាមតែទំនើងចិត្តបានយ៉ាងដូច្នេះ ក្រែង ទន្លេ ស្ទឹង ព្រែក បឹងបួរ សមុទ្រ ។ល។ ជាសម្បត្តិរបស់រដ្ឋ របស់រួម។ 

 ទោះជាយ៉ាងណាប្រជាពលរដ្ឋ សំណូមពរដល់ឯកឧត្តមអ៊ូភា អភិបាលនៃអភិបាលខេត្តតាកែវ មេត្តាចាត់កម្លាំងក្រោមឱវាទជួយត្រួតពិនិត្យ ចំពោះការជីកកកាយយកអាចម៍ដីចេញពីក្នុងប្រឡាយ នៅចំណុចទីតាំងខាងលើនេះផងទាន៕ ..
ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕












0 Reviews:

Post a Comment