(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤៩៣នាក់ ក្នុងទិសដៅបន្តពង្រឹងស្ថាប័នលើសមត្ថភាពភាពជាអ្នកដឹកនាំ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ បានដាក់ចេញដោយក្រសួងសុខាភិបាល អំពីកិច្ចការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងសប្តាហ៍នេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានរំលឹកណែនាំដល់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ឲ្យយកចិត្តទុកដាក់ធ្វើ Staff performance Review ដើម្បីជួយតំរង់ទិសដៅការងារ និង ដើម្បីផ្តល់ព័ត៌មានត្រឡប់ដល់បុគ្គលិក ដើម្បីឲ្យបុគ្គលិកបានដឹងពីអ្វីដែលខ្លួនបានធ្វើនឹងទទួលបាន ឱកាសពង្រីកសមត្ថភាពបំពេញការងាររបស់គេបន្ថែមទៀត។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានបង្ហាញពីគោលបំណងរបស់មេរៀន Boosting Staff performance ដែលផ្តល់ចំណេះដឹងដល់អ្នកដឹកនាំឲ្យស្គាល់ពីលក្ខណៈរបស់បុគ្គលិក ដែលបំពេញការងារក្រោមស្តង់ដា (under performers) និង បុគ្គលិកដែលបំពេញការងារល្អ (high performance staff) និងបានយល់ដឹងពីវិធីសាស្រ្តគ្រប់គ្រង under performed staff and high performed staff ឲ្យមានប្រសិទ្ធិភាព។
បន្ថែមពីលើនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបង្ហាញពីភាពខុសគ្នា និងការប្រើប្រាស់រវាងការបង្ហាត់បង្ហាញ (Coaching) និងការចង្អុលបង្ហាញ (mentoring) ដែលជាឧបករណ៍ចំាបាច់ដែលថ្នាក់ដឹកនាំត្រូវប្រើប្រាស់នៅក្នុងការងារអភិវឌ្ឍន៍អាជីពការងាររបស់បុគ្គលិករបស់ខ្លួន ។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕
0 Reviews:
Post a Comment