តែបើតាមការលើកឡើងពីប្រជាពលរដ្ឋម្នាក់ ល័ក្ខខ័ណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណ បានរៀបរាប់ថាមានមនុស្សមួយក្រុមបានដើរគៀងគរអោយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែប៉ាន ឃុំត្រើយស្លា ផ្តិតមេដៃអោយក្រុមខ្លួន ដើម្បីដាក់សំណើរទៅថ្នាក់លើសុំគោលការណ៍ជីកយកអាចម៍ដីក្នុងព្រែកចេញ អោយមានទឹកចូលដើម្បីអោយពួកគាត់អាស្រ័យផល។
គាត់បានបញ្ជាក់ទៀតថា នេះមិនមែនជាការស្ម័គ្រចិត្តពីប្រជាពលរដ្ឋនោះទេ គឺជាឧបាយកលរបស់ក្រុមឈ្មួញនិងបក្សពួក ដែលបានប្រើយុទ្ធសាស្ត្រខ្ចីដៃប្រជាពលរដ្ឋប្រើ បិទបាំង បំភាន់ភ្នែក ថ្នាក់ដឹកនាំ ក្នុងន័យព្រួញមួយបាញ់បានសត្វពីរ ពោលគឺច្បាមយកផលប្រយោជន៍ និងលាភសក្ការៈចែកគ្នាចាយសប្បាយ ហ៊ឺហាតែប៉ុណ្ណោះ ។
ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដូច្នេះ ក្រុមការងារបានទំនាក់ទំនងទៅលោក ចាំង ដែលជាម្ចាស់គ្រឿងចក្រតាមរយៈលេខទូរស័ព្ទ ដើម្បីសុំការបំភ្លឺ លោកបាននិយាយថា ចំពោះការយកគ្រឿងចក្រចូលមកជីកកាយយកអាចម៍ដីលក់នេះគឺលោកមានស្នាមមេដៃពីប្រជាពលរដ្ឋ និយាយអោយខ្លីគឺលោកបានទិញអាចម៍ដីក្នុងព្រែកប៉ាននេះពីអាជ្ញាធរ ដោយបានបង់ប្រាក់កក់ (១២០០ដុល្លារ) និងចាក់ថ្មចំនួន២០ឡាន ជាការដោះដូរនិងថ្លៃអាចម៍ដី អោយទៅឃុំត្រើយស្លា ។
លោក ចាំង បានបន្តទៀតថា សម័យនេះហើយគេមិនដែល ប្រើគម្រោងមូលនិធិឃុំអីទៀតទេ គ្រាន់តែរឿងជីកប្រឡាយ កាយព្រែក គឺគេទុកលុយមូលនិធិទាំងនោះដើម្បីកសាងផ្លូវប៉េតុង ហើយរឿងជីកព្រែកនេះគេទុកអោយខាងឯកជនដូចជារូបលោកជាអ្នកធ្វើមិនចំណេញជាង ពិសេសបានលុយចាយទាំងអស់គ្នា។
ចំណែកលោក ប៉ាវ ប៉េង មេឃុំត្រើយស្លា បាននិយាយតាមទូរស័ព្ទថា រូបលោកមិនបានដឹងនិងពាក់ព័ន្ធអ្វីនោះទេ
លោកបានបន្តថា អោយសួរទៅក្រុមការងារថ្នាក់ភូមិទៅ កុំអោយមានរឿង។
ប្រិយមិត្តជាទីរាប់អាន តើនេះជាយុទ្ធសាស្ត្រសាចទឹកដាក់គ្នាមែនទេ? នៅពេលដែលក្រុមការងារអ្នកសារព័ត៌មានធ្វើការសាកសួរដើម្បីសុំការបំភ្លឺជុំវិញករណីការជីកកាយដីក្នុងព្រែកប៉ានខាងលើនេះ ហើយបែរជារុញដាក់គ្នាទៅវិញទៅមកយ៉ាងដូច្នេះទៅវិញ?
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំដល់លោក ជឺ តុងហៃ គីមហៃ អភិបាលស្រុកស្អាង និងគោរពស្នើសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាចាត់កម្លាំងក្រោមឱវាទចុះពិនិត្យ ស្រាវជ្រាវ ចំពោះការជីក កកាយដីក្នុងព្រែកប៉ាន លក់យកលុយចែកគ្នាគ្មានញញើតនិងច្បាប់សោះ អ្វីដែលសំខាន់ ព្រែកប៉ាននៅចំណុចទីតាំងខាងលើនេះ ជាសម្បត្តិរបស់រដ្ឋ។
អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត បណ្តាញអង្គភាពអ្នកសារព័ត៌មានយើង រងចាំទទួលការបកស្រាយពីគ្រប់ស្ថាប័នពាក់ពន្ធ័ក្នុងម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ។
0 Reviews:
Post a Comment