ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនេះបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។
រឿងមន្ត្រីស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចសង្កាត់ព្រៃអង្គុញពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិកាសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃខូចខាត។
ប្រភពពីជីវករមួយចំនួនបានបង្ហើបឲ្យសារព័ត៌មានរស្មីកោះធំដឹងថា
បើឡានពួកគេដឹកលើសទម្ងន់ប្រធានជញ្ជីងមិនឱ្យចូលជញ្ជើញថ្លឹងទម្ងន់ទេ រង់ចាំពេលយប់បើកក្រៅជញ្ជីងហើយប្រធានជញ្ជីងតម្រូវឲ្យបង់លុយចាប់ពី 10 ម៉ឺនរហូតដល់ 15 ម៉ឺនរៀលផ្នូរហ្នឹងមិនបង្ក្រាបឬឃាត់រថយន្តទុក្ខអនុវត្តតាមច្បាប់នោះទេ។
ពាក់ព័ន្ធនឹងអំពើពុករលួយនេះដែរមហាជនក៏ដូចជាពលរដ្ឋទូទៅ
សង្ឃឹមថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាសាធារណះការដឹកជញ្ជូននិងលោក សេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេសចាត់កម្លាំងចុះស្រាវជ្រាវ មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះក្រុមជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ(១)សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង កំពុងប្រែក្លាយទៅជាក្រុមជញ្ជីងថ្លឹងលុយតែម្យ៉ាងគត់។
សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕
0 Reviews:
Post a Comment