ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញទាំងយប់ទាំងថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងមួយនេះបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ ល្បែងស៊ីសងជាដើមចមបង្កើតករណីអំពើចោរកម្មផ្សេងៗដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ។
ប្រជាពលរដ្ឋរស់ក្នុងឃុំប្រាសាទស្រុកកំពង់ត្រាចសូមសំណូមពរដល់
ឧត្តមសេនីយ៍ទោម៉ៅច័ន្ទៈធុរិទ្ធ
ស្នងការនគរបាលខេត្តកំពត គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផងទាន!។
ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
0 Reviews:
Post a Comment