សូមជម្រាបថា? ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៊ីគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ឃើញថាទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ធ្វើអោយមហាជន សាទរចំពោះចំណាត់ការក្តៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងនៅក្នុងអាណាចក្រ ខេត្តស្វាយរៀង ក្នុងនាមលោកពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង ពិសេសលោក ប៉េងពធិ៍សាអភិបាលខេត្តស្វាយរៀង បានចេញបទបញ្ជា ជាបន្តបន្ទាប់ ដល់អាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន នៅក្នុងអាណាចក្រខេត្តស្វាយរៀង ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសឬបនល្បែងស៊ីសងគ្រប់ប្រភេទ អោយខាងតែបាន តាមបទបញ្ជាដ៌ខ្ពង់ខ្ពស់ របស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មហាជននៅក្នុងអាណាចក្រខេត្តស្វាយរៀង បានសង្កេតឃើញ អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងខេត្តស្វាយរៀង បានធ្វើការបង្ក្រាបបទល្មើសល្បែងស៊ីសង ប្រភេទឡូតូ និងប្រភេទមាន់ជល់តាមអនឡាញតែប៉ុណ្ណោះ ចំណែកបទល្មើសល្បែងស៊ីសងមាន់ជល់និងល្បែងអនឡាញ នៅចំណុចកាស៊ីណូ ជាច្រើនកន្លែង ស្ថិតនៅភូមិ ស្រុកចន្ទ្រា ក្រុងបាវិត ខេត្ត ស្វាយរៀង ដែលមានពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ដោយផ្គើននិងបទបញ្ជារ ដ៏ខ្ពង់ខ្ពស់ របស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
។
សូមជម្រាបថា នៅថ្ងៃទី ១៤ ខែគុម្ភះឆ្នាំ ២០២៤ កន្លងទៅនេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានចេញបទបញ្ជាឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឲ្យខាងតែបាន។
សូមជម្រាបថា ករណីល្បែងសុីសងជល់មាន់ ល្បែងអនឡាញ និងបៀរអាប៉ោង ដុះស្លែរជាច្រើនន្លែង ជ្រកក្រោមផ្លាកកាសុីណូស្ថិតនៅក្នុងភូមិ ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង ទំនងអាចជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀងផងក៌មិនដឹង ទើបបានជាអស់លោក បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការ ផ្លូវច្បាប់តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់ លោកពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង ពិសេសលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងសង្វៀនជល់មាន់និងអាប៉ោង ឡុកឡាក់ដុះស្លែជាច្រើនកន្លែង ជ្រលក្រោមផ្លាកកាសុីណូដែលកំពុងតែ ផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា។
0 Reviews:
Post a Comment