ប្រភពបានបន្តថា មួយរយៈចុងក្រោយនេះ សមត្ថកិច្ចពាក់ពន្ធ័នៅច្រកស្វាយអាង៉ោង កំពុងត្រូវប៉ាន់ សប្បាយប្រមូលលុយដាក់ហោប៉ៅចែកគ្នា ទៅហ្នឹងថ្នូរ បើកដៃឲ្យឈ្មួញតូចធំនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីប្រទេសវៀតណាម កាន់តែច្រើនឡើងៗនិងជនអន្តោវេសន៍វៀតណាមចូលមកប្រទេសកម្ពុជាបានយ៉ាងរលូនច្រើនទៅៗ។ ហើយតាមរយៈការបើកដៃ ឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ពីប្រទេសវៀតណាម យ៉ាងពេញគំហុកនេះ គឺលោក ម៉ាំសារ៉េត នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោង ប្រមូលលុយបានយ៉ាងច្រើន ជារៀងរាល់ថ្ងៃ មិនញញេីតនិង អង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ប្រភពពីក្រុមឈ្មួញ និងអាជីវករ ដែលរកស៊ីនាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកនេះ បានឲ្យដឹងថា អាជីវកម្មរបស់ពួកគាត់ សល់កម្រៃតិចតួចណាស់ ពីព្រោះសមត្ថកិច្ចច្រើនស្ថាប័ន នៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវ គាបយកលុយច្រើនៗ ។ ហើយក្រុមឈ្មួញ និងអាជីវករ បានបញ្ជាក់ទៀតថា រាល់ការបង់លុយរបស់ពួកគាត់ មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក្កយប័ត្រត្រឹមត្រូវឡើយ ហើយគ្មានឈ្មួញណាម្នាក់ អាចរំលងលោក ម៉ាំសារ៉េន មេប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងបានឡើយ! ជាពិសេសឈ្មួញធំៗ ដែលរកស៊ីនាំចូលទំនិញ ពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង គឺជាប្រភពចំណូលដ៏ធំ របស់លោក ម៉ាំសារ៉េននាយប៉ុស្តិ៍នគរបាលការពារ ប្រចាំច្រកនេះឡើយ។
ពាក់ព័ន្ធករណីមិនប្រក្រតីខាងលើ មហាជាជនបានអំពាវនាវទៅដល់ ឯកឧត្តម សួន សុម៉ាលី អភិបាលនៃអភិបាលខេត្តព្រៃវែងនិង ឯកឧត្តម ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តមបណ្ឌិត អោម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាដាក់ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ទៅលើករណីមិនប្រក្រតី របស់លោកម៉ាំសារ៉េននាយប៉ុស្តិ៍នគរការពារព្រុំដែនស្វាយអាង៉ោង កំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយនេះ ផងទាន ។
ពាក់ព័ន្ធនិងករណីខាងលើ លោក ម៉ាំសារ៉េននាយប៉ុស្តិ៍នគរបាលការពាព្រំដែនស្វាយអាង៉ោងឆ្លើយប្រាប់អង្គភាពសារព័ត៌មានរស្មីកោះធំយើងថាគាត់មិនដឹងទេ។
0 Reviews:
Post a Comment