Wednesday, March 20, 2024

បែកធ្លាយក្លិនស្អុយអំពើពុករលួយរបស់លោកម៉ាំសារ៉េន នាយប៉ុស្តិ៍​នគរបាលការពារព្រុំដែនស្វាយអាង៉ោងបើកដៃឲ្យជនជាតិវៀតណាមខុសច្បាប់ចូលប្រទេសកម្ពុជាបានយ៉ាងរលូននិងទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភទ ...



ខេត្តព្រៃវែង៖ បែកធ្លាយក្លិនស្អុយអំពើពុករលួយរបស់លោកមាំសារ៉េននាយស្តិ៍នគរបាលការពារព្រំដែនស្វាយអាងោងនិងនិងបក្សពួកកំពុងប្រព្រឹត្តអំពើពុករលួយបើកដៃឲ្យជនជាតិវៀតណាមនិងទំនិញគេចពន្ធគ្រប់ឬបង់ពន្ធមិនគ្រប់ចូល មកប្រទេសកម្ពុជាបានយ៉ាងរលូន។ បើតាមប្រភពពីប្រជាពលរដ្ឋ ជនជាតិវៀតណាមដែលឆ្លងចូលមកបានឲ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យតម្រូវឲ្យគេបង់លុយក្នុងមួយនាក់ 20 ម៉ឺនដុងស្មើនិង(៣១០០០រៀល)បើអ្នកដឹកទំនិញតាមរម៉ក់ម៉ូតូឬឡានវិញមិនចាំបាច់ត្រួតពិនិត្យច្រើននោះទេចូលបង់លុយរួចបើកទៅបានយ៉ាងរលូនហើយ។
ប្រភពពីប្រជាពលរដ្ឋនៅក្បែរតំបន់ច្រកល្បៀងស្វាយអាងង៉ោង បានឲ្យអង្គភាព រស្មីកោះធំ ដឹងថា លោក ម៉ាំសារ៉េននាយប៉ុស្តិ៍​ននគរបាលការពារព្រំដែនស្វាយ​អា​ង៉ោង និងបក្សពួក កុំពង់សប្បាយកើបលុយដាក់ហោប៉ៅចែកគ្នាធ្វើមានបាន ដោយការបើកដៃ​ឲ្យឈ្មួញ​តូចធំ នាំចូលទំនិញ​គេច​ពន្ធឬ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីប្រទេសវៀតណាម ចូលមកកម្ពុជា យ៉ាង​ពេញបន្ទុក​ ទាំងយប់​ទាំង​ថ្ងៃ ។ នៅក្នុងអាណត្តិថ្មីនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងកែតម្រង់ស៊ីជម្រៅគ្រប់ក្រសួងស្ថាប័នទាំងអស់ឱ្យមានប្រសិទ្ធភាពដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូលហើយកន្លងទៅថ្មីៗនេះមានមន្ត្រីខិលខូចប្រព្រឹត្តអំពុករលួយមួយចំនួនត្រូវបានដកនិងបណ្ដេញចេញពីក្របខណ្ឌរដ្ឋផងដែរ មន្ត្រីប្រព្រឹត្តអំពើពុករលួយទាំងអស់នេះហើយគឺជាជំងឺមហារីកក្នុងសង្គមគេហៅថាសាច់ស្អុយដែលត្រូវវះកាត់ចោល។

ពាក់ព័ន្ធករណីមិនប្រក្រតីខាងលើ មហាជាជនបានអំពាវនាវទៅដល់ ឯកឧត្តម សួន សុម៉ាលី អភិបាលនៃខណៈអភិបាលខេត្តព្រៃវែងនិង ឯកឧត្តម ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តមបណ្ឌិត អោម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាដាក់ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ទៅលើករណីមិនប្រក្រតី របស់លោកម៉ាំសារ៉េននាយប៉ុស្តិ៍នគរការពារព្រុំដែនស្វាយអាង៉ោង កំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយនេះ ផងទាន ។ សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕






0 Reviews:

Post a Comment