Friday, March 22, 2024

ទីតាំងលួចបើកល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ។អាជ្ញាធរ រក្សាភាពស្ងៀមស្ងាត់!!!



(កណ្តាល)៖ ល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងបើក យ៉ាងកក្រើកក្នុង ឃុំតាលុនគ្មានខ្លាចអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។ 
ប្រជាពលរដ្ឋនិងមហាជនលើកឡើងថាបើម្ចាស់ផ្ទះធ្លាប់ធ្វើកិច្ចសន្យាហើយនៅតែបើកល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញរលូនដូច្នេះហេតុអ្វីលោកនាយប៉ុស្តិតាលុននិងលោកវរសេនីយ៍ឯករស់ចន្ថាអធិការនៃអធិការដ្ឋាននគរបាលស្រុកស្អាងរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប។ 
ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញទាំងយប់ទាំងថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងមួយនេះបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។ ប្រជាពលរដ្ឋរស់ក្នុងឃុំតាលន់ស្រុកស្អាងសូមសំណូមពរដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផងទាន!។






0 Reviews:

Post a Comment